ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-09-04 17:29:05cri
Share with:

1លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ម៉ុងហ្គោលី នេប៉ាល់ និងកូរ៉េខាងត្បូង ព្រមនិងចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៧ នៅប្រទេសរុស្ស៊ី  ។

2 ពិធីសំណេះសំណាលដើម្បីរំលឹកខួប ៧៧ ឆ្នាំនៃជ័យជម្នះលើសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងនឹងពួកហ្វាស៊ីសពិភពលោកធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិន។

3 មជ្ឈមណ្ឌលកុងតឺន័រទទេសម្រាប់ការដឹកជញ្ជូននៅអាស៊ីភាគឦសាននៃកំពង់ផែសៀងហៃបានបើកឱ្យដំណើរការ ។

រយៈពេលជាប់ពន្ធនាគាររបស់លោកស្រី Aung San Suu Kyi អតីតទីប្រឹក្សាកិច្ចការរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានបន្ថែមដល់ ២០ ឆ្នាំ ។

5 ប្រទេសគុយបារិះគន់ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលពន្យារពេលម្តងទៀតនូវការអនុវត្ត «ច្បាប់ពាណិជ្ជកម្មប្រឆាំងនឹងសត្រូវ»ចំពោះគុយបា ។

6 ការបាញ់បង្ហោះរ៉ុក្កែតជំនាន់ថ្មីរបស់អាមេរិកទៅភពព្រះចន្ទ ត្រូវពន្យារពេលជាថ្មីម្តងទៀត ដោយសារការលេចធ្លាយឥន្ធនៈ ។

អ្នកជំនាញពីររូបនៃអង្គការថាមពលបរមាណូអន្តរជាតិនឹងឈរជើងជាអចិន្ត្រៃយ៍នៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរZaporozhye ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស