ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រយៈពេលជាប់ពន្ធនាគាររបស់លោកស្រី Aung San Suu Kyi អតីតទីប្រឹក្សាកិច្ចការរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានបន្ថែមដល់២០ ឆ្នាំ
2022-09-04 16:09:30cri
Share with:


 

កាលពីថ្ងៃទី ២ ខែកញ្ញា តុលាការពាក់ព័ន្ធរបស់មីយ៉ាន់ម៉ាបានកាត់ទោសឱ្យលោកស្រី Aung San Suu Kyi អតីតទីប្រឹក្សាកិច្ចការរដ្ឋនៃប្រទេសមីយ៉ាន់ម៉ាជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទក្លែងបន្លំក្នុងការបោះឆ្នោត ដូច្នេះ រយៈពេលជាប់ពន្ធនាគាររបស់លោកស្រីសរុបបានឡើងដល់ ២០ ឆ្នាំ។

ស្ថាប័នព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាបានបញ្ជាក់ពីព័ត៌មាននេះកាលពីថ្ងៃទី៣ខែកញ្ញា ដោយថ្លែងថា លោកស្រី Aung San Suu Kyi  និងលោក Win Myin អតីតប្រធានាធិបតីមីយ៉ាន់ម៉ា សុទ្ធតែត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទក្លែងបន្លំក្នុងការបោះឆ្នោត។

មុននេះ តុលាការពាក់ព័ន្ធនៃប្រទេសមីយ៉ាន់ម៉ាបានកាត់ទោសឱ្យលោកស្រី Aung San Suu Kyi ជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំ ដោយចោទប្រកាន់ពីបទកេងបន្លំស៊ីសំណូក បទពុករលួយ បទញុះញង់ឱ្យអ្នកដទៃបង្កការគំរាមកំហែងដល់សន្តិសុខជាតិ បទរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ រំលោភច្បាប់នាំចូលនិងនាំចេញ និងច្បាប់ទូរគមនាគមន៍របស់មីយ៉ាន់ម៉ាជាដើម។ ចំណែកឯលោក Win Myin  ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលសរុប ៥ ឆ្នាំផងដែរដោយចោទប្រកាន់ពីបទញុះញង់ឱ្យអ្នកដទៃបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់មីយ៉ាន់ម៉ា។

 

 

អ្នកបកប្រែ:马小青
ប្លុកពិសេស