ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសគុយបារិះគន់ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលពន្យារពេលម្តងទៀតនូវការអនុវត្ត «ច្បាប់ពាណិជ្ជកម្មប្រឆាំងនឹងសត្រូវ»ចំពោះគុយបា
2022-09-04 15:24:19cri
Share with:

ថ្ងៃទី ៣ ខែកញ្ញា លោក Diaz-Canel  ប្រធានរដ្ឋគុយបាបានរិះគន់ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលពន្យារពេលម្តងទៀតនូវពេលកំណត់នៃការអនុវត្ត«ច្បាប់ពាណិជ្ជកម្មប្រឆាំងនឹងសត្រូវ»ចំពោះប្រទេសគុយបាដែលបានចាប់ផ្តើមពីឆ្នាំ១៩៦២ មក។

លោក  Diaz-Canel  បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមTwitter នៅថ្ងៃដដែលនោះថា រដ្ឋាភិបាលលោក Biden មិនហ៊ានលុបចោល «ច្បាប់ពាណិជ្ជកម្មប្រឆាំងនឹងសត្រូវ»នោះទេ ព្រមទាំងយកច្បាប់នេះជាលេសដើម្បីបន្តអនុវត្តការបិទខ្ទប់ចំពោះប្រទេសគុយបា។

កាលពីថ្ងៃទី ២ ខែកញ្ញា លោក  Biden  ប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេល ១ ឆ្នាំទៀតគឺរហូតដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ សម្រាប់ការបន្តអនុវត្ត«ច្បាប់ពាណិជ្ជកម្មប្រឆាំងនឹងសត្រូវ» ចំពោះប្រទេសគុយបា ។

លោក Rodriguez  រដ្ឋមន្រ្តីការបរទេសគុយបា បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃទី ២ ខែកញ្ញាថា លោក  Biden ជាប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិទី ១២ ដែលប្រើប្រាស់«ច្បាប់ពាណិជ្ជកម្មប្រឆាំងនឹងសត្រូវ»មកធ្វើទុក្ខបុកម្នេញរដ្ឋាភិបាលនិងប្រជាជនគុយបា ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះត្រូវទទួលការប្រឆាំងជាទូទៅពីសហគមន៍អន្តរជាតិ៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស