ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនរំពឹងទុកបណ្តាភាគីនានាអាចបង្ហាញពីបំណងល្អ រួមគ្នាការពារកុំឱ្យស្ថានការណ៍នៃឧបទ្វីបកូរ៉េឡើងកម្តៅ
2022-09-03 15:52:49cri
Share with:

លោក Zhao   Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២ ខែកញ្ញាថា កង្វល់ព្រួយបារម្ភរបស់កូរ៉េខាងជើងចំពោះវត្ថុហោះលើអាកាសនិងសមយុទ្ធយោធារវាងអាមេរិកនិងកូរ៉េខាងត្បូងគឺគួរទទួលបានការយកចិត្តទុកដាក់។ ប្រទេសចិនអំពាវនាវឱ្យបណ្តាភាគីនានាបញ្ចេញបំណងល្អ ដើរទៅរកទិសដៅដូចគ្នា រួមគ្នាការពារកុំឱ្យស្ថានការណ៍ឡើងកម្តៅ រួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីចាប់ដំណើរការឡើងវិញនូវកិច្ចចរចាដោយសន្តិវិធីក្នុងពេលឆាប់ៗ ។

តាមការផ្សាយដំណឹងបានឱ្យដឹង មន្រ្តីមន្ទីរស្រាវជ្រាវការបង្រួបបង្រួមជាតិរបស់កូរ៉េខាងជើងបានថ្លែងនាពេលបច្ចុប្បន្នថា សមយុទ្ធយោធា UFS  រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាសមយុទ្ធយោធានៃសង្គ្រាមឈ្លានពានកូរ៉េខាងជើងប្រកបដោយលក្ខណៈបង្កហេតុនិងមានគ្រោះថ្នាក់ បានបណ្តាលឱ្យស្ថានការណ៍ឧបទ្វីបកូរ៉េស្ថិតក្នុងសភាពមុនផ្ទុះសង្គ្រាម ព្រមពេលជាមួយគ្នាដែរ កូរ៉េខាងជើងសន្មត់ថា វត្ថុហោះលើអាកាសរបស់កូរ៉េខាងត្បូងគឺជាភ្នាក់ងារនាំចូលវីរុសកូរីដ១៩  កូរ៉េខាងជើងនឹងចាត់វិធានការឆ្លើយតបនឹងករណីនេះ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស