ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រ៉ុក្កែតដឹកជញ្ជូន Long March 5B Y-4 ត្រូវបានដឹកជញ្ជូនទៅដល់កន្លែងបាញ់បង្ហោះផ្កាយរណបអវកាស Wenchang ហើយនឹងបាញ់បង្ហោះបន្ទប់ពិសោធន៍ Mengtian នៅខែតុលាខាងមុខ
2022-09-03 15:20:45cri
Share with:


តាមដំណឹងនៃការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សចិនកាលពីថ្ងៃទី ៣ ខែកញ្ញាឱ្យដឹងថា  រ៉ុក្កែតដឹកជញ្ជូន Long March 5B Y-4 ដែលនឹងបំពេញបេសកកម្មបាញ់បង្ហោះបន្ទប់ពិសោធន៍ Mengtian ត្រូវបានដឹកជញ្ជូនមកដល់កន្លែងបាញ់បង្ហោះផ្កាយរណបអវកាស Wenchang ដោយសុវត្ថិភាពនាពេលថ្មីៗនេះ ។

យោងតាមការចាត់ចែង បន្ទប់ពិសោធន៍ Mengtian ដែលជាបន្ទប់ពិសោធន៍ទីពីរនៃស្ថានីយអវកាសចិននឹងត្រូវបាញ់បង្ហោះនៅខែតុលាខាងមុខ។ បន្ទាប់ពីការបាញ់បង្ហោះបន្ទប់ពិសោធន៍ Mengtianរួច  បន្ទប់ស្នូល Tianhe បន្ទប់ពិសោធន៍ Wentian និងបន្ទប់ពិសោធន៍ Mengtian នៃស្ថានីយអវកាសចិននឹងបង្កើតទៅជារចនាសម្ព័ន្ធជាមូលដ្ឋានរាងអក្សរ "T" ហើយនឹងបញ្ចប់ការសាងសង់តាមគន្លងវិថីនៃស្ថានីយអវកាសចិន  បន្ទាប់មក នឹងមានបេសកកម្មបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-5 និងបាញ់បង្ហោះយានអវកាសផ្ទុកមនុស្ស Shenzhou- 15

ក្នុងនោះ ក្រុមអវកាសយានិកនៃយានអវកាស Shenzhou- 15 នៅមានអវកាសយានិកបីនាក់ដដែល ពួកគេនឹងធ្វើការនិងរស់នៅក្នុងគន្លងតារាវិថីរយៈពេល៦ខែបន្ទាប់ពីបញ្ចប់ការផ្លាស់វេនគ្នាជាមួយក្រុមអវកាសយានិកនៃយានអវកាស Shenzhou- 14

អ្នកបកប្រែ:马小青
ប្លុកពិសេស