ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសជប៉ុនបំផ្លើស “ការគំរាមកំហែងពីប្រទេសចិន” បានបញ្ចេញសញ្ញាគ្រោះថ្នាក់ចំពោះពិភពលោក
2022-09-02 14:34:39cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងខណៈពេលឆ្លើយតបនឹងសំណួរក្នុងសន្និសីទជាប្រចាំកាលពីថ្ងៃទី១ខែកញ្ញាថា ប្រទេសជប៉ុនបានបំផ្លើសម្តងហើយម្តងទៀតនូវ  “ការគំរាមកំហែងពីប្រទេសចិន” ដែលបានបញ្ចេញសញ្ញាគ្រោះថ្នាក់ចំពោះពិភពលោក គឺប្រទេសជប៉ុនប៉ុនប៉ងផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដែលបង្កើតឡើងក្រោយពីសង្គ្រាមលោកលើកទីពីរ ។ រឿងនេះត្រូវទទួលបានការប្រុងប្រយ័ត្នខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ថ្ងៃទី៣១ខែសីហា ក្រសួងការពារជាតិជប៉ុនបានថ្លែងក្នុងសេចក្តីស្នើសុំថវិកាប្រចាំឆ្នាំថា ដើម្បីទប់ទល់នឹងអ្វីដែលហៅថា “ការគំរាមកំហែងពីប្រទេសចិន” ប្រទេសជប៉ុននឹងស្វែងរកថវិកាដើម្បីស្រាវជ្រាវនិងផលិតគ្រូសមីស៊ីល  មីស៊ីលល្បឿនលឿន និងក្បាលគ្រាប់មីស៊ីលលឿនជាងសំឡេង។ តាមការផ្សាយដំណឹងបានឱ្យដឹងថា ផែនការនេះបានផ្ទុយពីការកំណត់របស់រដ្ឋធម្មនុញ្ញប្រទេសជប៉ុនចំពោះចម្ងាយបាញ់បង្ហោះគ្រាប់មីស៊ីលនៃកងកម្លាំងស្វ័យការពារ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស