ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផលវិបាកដ៏អាក្រក់គ្រប់បែបយ៉ាងដែលបណ្តាលមកពីគោលនយោបាយអសកម្មរបស់អាមេរិកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
2022-09-02 17:19:28cri
Share with:

    ចាប់ពីខែកុម្ភៈឆ្នាំនេះមក រដ្ឋនានានៃសហរដ្ឋអាមេរិកបានលុបចោលជាបន្តបន្ទាប់នូវវិធានការដាក់កំហិតស្តីពីការបង្ការការរីករាលដាលនៃនៃជំងឺកូវីដ ១៩ ពេលថ្មីៗកន្លងទៅនេះ សមាជិកនៃក្រុមការងារទប់ទល់នឹងការរីករាលដាលនៃជំងឺឆ្លងនៃសេតវិមានអាមេរិកបានបញ្ជាក់ថែមមួយកម្រិតទៀតថា រដ្ឋាភិបាលគ្រោងនឹងបញ្ឈប់ជួយប្រជាជនបង់ថ្លៃធ្វើតេស្តរកវីរុសកូវីដ ១៩ ថ្លៃព្យាបាលជំងឺនិងថ្លៃចាក់វ៉ាក់សាំងចាប់ពីរដូវរំហើយឆ្នាំនេះតទៅ ។ ប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិតមួយចំនួននៅសហរដ្ឋអាមេរិកនិងអង់គ្លេសបានផ្តោតសំខាន់ទៅលើផលវិបាកដ៏អាក្រក់គ្រប់បែបយ៉ាងដែលបណ្តាលមកពីគោលនយោបាយបង្ការជំងឺកូវីដ ១៩ របស់អាមេរិក ពោលគឺកំពុងអនុវត្តវិធានការអសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ចំណែកពិធីករដ៏ល្បីឈ្មោះម្នាក់ក៏បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមថា "បច្ចុប្បន្ននេះ ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅអាមេរិកជារៀងរាល់សប្តាហ៍ច្រើនជាងអ្នករងគ្រោះក្នុងព្រឹត្តិការណ៍ភេរវកម្ម'១១ កញ្ញា'ទៅទៀត!" ។

    គួររំលឹកថា វេបសាយនៃកាសែតThe Guardianរបស់អង់គ្លេសបានចេញផ្សាយអត្ថបទកាលពីថ្ងៃទី ៣០ ខែសីហាដោយបានលើកឡើងថា ទន្ទឹមនឹងគោលនយោបាយបង្ការជំងឺកូវីដ ១៩ របស់អាមេរិកកំពុងបន្ធូរបន្ថយពីមួយថ្ងៃទៅមួយថ្ងៃ បានបណ្តាលឱ្យក្រុមមនុស្សងាយរងគ្រោះដែលមានភាពស៊ាំនឹងរោគអន់បង្គួរបាននិងកំពុងរងផលប៉ះពាល់ពីវីរុសកូវីដ ១៩ មានសភាពកាន់អាប់អួរទៅៗថែមមួយកម្រិតទៀត ហើយមនុស្សចាស់ជរា កុមារនិងក្រុមមនុស្សដែលមានភាពស៊ាំនឹងរោគអន់បង្គួរកំពុងបង់តម្លៃចំពោះទង្វើរបស់អ្នកផងទាំងពួងដែលមិនបានពាក់ម៉ាស់ ។

    វេបសាយនៃទស្សនាវដី្តប្រចាំខែThe Atlantic Monthlyរបស់អាមេរិកបានចេញផ្សាយអត្ថបទកាលពីថ្ងៃទី ២៩ ខែសីហាដោយបានលើកឡើងថា គិតរហូតដល់បច្ចុប្បន្ននេះ ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានលើសពី ១ លាននាក់ ហើយមានមនុស្សកាន់តែច្រើនបាននិងកំពុងទទួលរងការខាតបង់ដែលមិនអាចប៉ះប៉ូវបានចំពោះសិទ្ធិសុខភាពរបស់ខ្លួនដោយសារវីរុសកូវីដ ១៩ ។ ដោយសារការរីករាលដាលនៃជំងឺឆ្លងពិបាកនឹងគ្រប់គ្រងបានបណ្តាលឱ្យស្ថានភាពគ្រប់បែបយ៉ាងដូចជាករណីឆ្លងជំងឺកូវីដ ១៩ បន្តកើនឡើងយ៉ាងខ្លាំង មន្ទីរពេទ្យផ្ទុកពេញអ្នកជំងឺកូវីដ ១៩ និងអ្នកជំងឺដែលមានរោគសញ្ញាផ្សេងទៀតមិនអាចទទួលការព្យាបាលជំងឺដោយទាន់ពេលវេលាជាដើមបានធ្វើឱ្យសហរដ្ឋអាមេរិកទាំងមូលមាន"ភាពកាន់តែអន់ខ្សោយ" ហេតុនេះហើយ ប្រព័ន្ធសុខាភិបាលនឹងប្រឈមនឹងហានិភ័យក្នុងរយៈពេលយូរព្រមទាំងអនាគតដ៏ស្មុគស្មាញ ។

    កាលពីថៃ្ងទី ២៤ ខែសីហា របាយការណ៍ពិនិត្យអង្កេតរបស់សមាគម Brookings នៃអាមេរិកបានបង្ហាញឱ្យឃើញថា មនុស្សចំនួន ១៦,៣ លាននាក់(ប្រហែលត្រូវជា ៨ ភាគរយ)នៃជនជាតិអាមេរិកដែលមានអាយុធ្វើការកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីរោគបន្សល់ទុកពីជំងឺកូវីដ ១៩ ទំហំសរុបនៃការខាតបង់ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជិត ២ សែនលានដុល្លារអាមេរិក ។ របាយការណ៍នេះក៏បានសង្កត់ធ្ងន់ដែរថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានអូសបន្លាយយ៉ាងខ្លាំងនូវរយៈពេលងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក ក៏ដូចជាធ្វើឱ្យវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរទៅៗ ។ ប្រសិនបើរដ្ឋាភិបាលបន្តមិនធ្វើអន្តរគមន៍ណាទៀត នោះ សភាពការណ៍បែបនេះប្រហែលនឹងកាន់តែអាប់អួរទៅថែមមួយកម្រិតទៀត ។

    កាសែតញ៉ូវយ៉កថាមអាមេរិកក៏ធ្លាប់ចេញផ្សាយអត្ថបទនៅចុងខែកក្កដាដោយបានលាតត្រដាងថា នាពេលថ្មីៗកន្លងទៅនេះ  ករណីឆ្លងជំងឺកូវីដ ១៩នៅសហរដ្ឋអាមេរិកកំពុងកើនឡើងយ៉ាងគំហុក ករណីស្លាប់នៅតែបន្ដកើនឡើងជាបន្តបន្ទាប់ ចំណែកឯអត្រាចាក់វ៉ាក់សាំងដូសជំរុញនៃប្រជាជនអាមេរិកត្រឹមតែប្រហែល ៥០ ភាគរយប៉ុណ្ណោះ ហើយ"បទបញ្ជាស្តីពីការពាក់ម៉ាស់"ក៏ពិបាកនឹងអនុវត្តជាថ្មីឡើងវិញ ។ របាយការណ៍នេះបានសង្កត់ធ្ងន់ថា មូលហេតុពីឬគល់ដែលបណ្តាលឱ្យកើតមានសោកនាដកម្មនេះ គឺស្ថិតនៅលើវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់អាមេរិកដែលបានបម្រើដល់ការតម្កល់ទុក"ប្រាក់ទុនជាអាទិភាព"និងតម្កល់ទុក"ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនជាអាទិភាព"ជាប់រហូតមក ។ ដោយឡែកធាតុពិតនៃគោលនយោបាយអសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់អាមេរិក គឺ ការធ្វើព្រងើយកន្តើយមិនអើពើយ៉ាងខ្លាំងចំពោះអាយុជីវិតនិងមិនបំពេញភារកិច្ចរបស់អ្នកសម្រេចគោលនយោបាយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស