ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសរុស្ស៊ីហាមបុគ្គលពាក់ព័ន្ធរបស់កាណាដាចំនួន ៥៥ នាក់មិនឱ្យចូលដែនរុស្ស៊ី ក្នុងនោះបូករួមទាំងមន្ត្រីយោធាជាន់ខ្ពស់ អ្នកនយោបាយ និងអ្នកមានមុខមាត់ក្នុងសង្គមរបស់កាណាដា
2022-09-01 12:06:31cri
Share with:

កាលពីថ្ងៃទី ៣១ ខែសីហា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីប្រកាសថា ដោយសារអាជ្ញាធរកាណាដាបង្កើនការដាក់ទណ្ឌកម្មកាន់តែច្រើនទៅលើពលរដ្ឋរុស្ស៊ី ដូច្នេះប្រទេសរុស្ស៊ីសម្រេចដាក់ទណ្ឌកម្មដូចគ្នាវិញ ដោយហាមបុគ្គលពាក់ព័ន្ធរបស់កាណាដាចំនួន ៥៥ នាក់មិនឱ្យចូលដែនរុស្ស៊ី  ក្នុងនោះបូករួមទាំង មន្ត្រីយោធាជាន់ខ្ពស់ដូចជាមេបញ្ជាការរងកងទ័ពជើងគោកនិងជើងអាកាសជាដើម   ព្រមទាំងអ្នកនយោបាយនិងអ្នកមានមុខមាត់ក្នុងសង្គមរបស់កាណាដាផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស