ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-09-01 15:30:57cri
Share with:

- លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២។

-លោកHan Zhengសមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមក្សកុម្មុយនីស្តចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មសកលនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

-ក្រសួងការបរទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបញ្ចេញសញ្ញាខុសចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។

-មន្ត្រីអាមេរិកចោទចិនថាមានប្រតិកម្មជ្រុលចំពោះស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ក្រសួងការបរទេសចិនឆ្លើយតបថា អាមេរិកមិនពិចារណាពីកំហុសខ្លួន បែរជាចោទគេខុសទៅវិញ។

-ក្រសួងការបរទេសចិនចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Mikhail Sergeyevich Gorbachev អតីតមេដឹកនាំសូវៀត។

-សហភាពអឺរ៉ុបសម្រេចចិត្តបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលទិដ្ឋាការរវាងសហភាពអឺរ៉ុប-រុស្ស៊ីដោយគ្រប់ជ្រុងជ្រោយ។

-ប្រទេសរុស្ស៊ីហាមបុគ្គលពាក់ព័ន្ធរបស់កាណាដាចំនួន ៥៥ នាក់មិនឱ្យចូលដែនរុស្ស៊ី ក្នុងនោះបូករួមទាំងមន្ត្រីយោធាជាន់ខ្ពស់ អ្នកនយោបាយ និងអ្នកមានមុខមាត់ក្នុងសង្គមរបស់កាណាដា។

- ប្រទេសចិនបានឈានចូលយុគសម័យនៃ "ការរុករកភពព្រះអាទិត្យ" ដោយឯករាជ្យនិងម្ចាស់ការជាផ្លូវការ ដែលការរុករកក្នុងលំហអវកាសមានចម្ងាយកាន់តែឆ្ងាយ។

- ចំនួនអ្នកប្រើអ៊ីនធឺណែតរបស់ប្រទេសចិនមានដល់ទៅ ១០៥១ លាននាក់ ក្នុងនោះចំនួនអ្នកប្រើអ៊ីនធឺណែតតាមទូរស័ព្ទចល័តមានអត្រា ៩៩.៦%។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស