កាលពីថ្ងៃទី៣០ខែសីហា រដ្ឋបាលជាតិអវកាសចិនបានប្រកាសពីសមិទ្ធផលនៃផ្កាយរណបពិសោធន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃការរុករកភពព្រះអាទិត្យជាលើកដំបូងរបស់ប្រទេសចិនឈ្មោះ "Xihe" ដែលបានបង្កើត "លើកទីមួយ" ចំនួន៥លើផ្ទៃអន្តរជាតិដែលជាសញ្ញាកត់សម្គាល់នូវការឈានចូលក្នុងយុគសម័យនៃ "ការរុករកភពព្រះអាទិត្យ" ដោយឯករាជ្យនិងម្ចាស់ការជាផ្លូវការរបស់ប្រទេសចិន ។
ចាប់ពីយានអវកាស Shenzhou ហោះឡើងទីអវកាស ដល់យានអវកាសChang'e ហោះទៅកាន់ភពព្រះចន្ទ រហូតដល់យានអវកាស Tianwenទៅរុករកភពព្រះអង្គារ ប្រជាជនចិនមិនដែលបញ្ឈប់ជំហានរុករកអាថ៌កំបាំងនៃចក្រវាឡនោះឡើយ។