ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋន្ត្រីចិនផ្ញើលិខិតអបអរសាទរចំពោះការបើកវេទិកានវានុវត្តន៍Pujiang ឆ្នាំ ២០២២
2022-08-29 12:24:45cri
Share with:

កាលពីថ្ងៃទី ២៧ ខែសីហា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើវេទិកានវានុវត្តន៍ Pujiang ឆ្នាំ ២០២២ ។

លោក Li Keqiang បានថ្លែងថា ការអភិវឌ្ឍដោយកាបូនទាបគឺទាក់ទិននឹងអនាគតបៃតងនៃពិភពលោក ហើយការច្នៃប្រឌិតគឺជាកម្លាំងចលករចម្បងសម្រាប់ការអភិវឌ្ឍ។ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិ និងតំបន់ដែលមានភាពស្មុគស្មាញយ៉ាងខ្លាំង និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ សហគមន៍អន្តរជាតិមានសុខទុក្ខរួមគ្នានិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សគ្រប់គ្នា ។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងដោះស្រាយការប្រែប្រួលអាកាសធាតុ  ប្រទេសទាំងអស់មិនត្រឹមតែត្រូវផ្តោតលើបច្ចុប្បន្នកាលប៉ុណ្ណោះទេ ថែមទាំងត្រូវសម្លឹងទៅអនាគតកាល ប្រកាន់ខ្ជាប់នូវស្មារតីបែបវិទ្យាសាស្ត្រ និងអាកប្បកិរិយាអនុវត្តជាក់ស្តែង ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវបើកចំហនិងកិច្ចសហប្រតិបត្តិការ  ក៏ដូចជាត្រូវលើកកម្ពស់ការផ្លាស់ប្តូររូបមន្តនៃការប្រើប្រាស់ថាមពល និងវិធីសាស្រ្តផលិតកម្មប្រកបដោយស្ថិរភាពនិងមានរបៀបរៀបរយ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យមានការអភិវឌ្ឍនិងការផ្លាស់ប្តូររូបទៅជាមន្តអភិវឌ្ឍន៍បៃតងដើរទន្ទឹមគ្នា និងជំរុញដល់គ្នាទៅវិញទៅមកដើម្បីលើកកម្ពស់គុណភាពអភិវឌ្ឍន៍ថែមទៀត។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស