ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាណិជ្ជករចូលរួមពិព័រណ៍របស់អាល្លឺម៉ង់នឹងដាក់បង្ហាញម្តងទៀតនៅពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២២ ពួកគេរំពឹងថា នឹងបន្តបង្កើតជាសភាពការណ៍សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ
2022-08-28 11:42:58cri
Share with:

    ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២២ នឹងប្រារព្ធធ្វើនៅក្រុងប៉េកាំងចាប់ពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ ។ គណៈប្រតិភូចូលរួមពិព័រណ៍របស់អាល្លឺម៉ង់ដែលដឹកនាំដោយនាយកដ្ឋានពាណិជ្ជកម្មជាមួយបរទេសនិងវិនិយោគរបស់សហព័ន្ធអាល្ល៉ម៉ងនឹងចូលរួមការតាំងពិព័រណ៌ម្តងទៀតបន្ទាប់ពីឆ្នាំ ២០២១ ពួកគេក៏ពោរពេញទៅដោយការរំពឹងទុកចំពោះពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះផងដែរ ហើយរំពឹងថា នឹងបន្តបង្កើនចំណងមិត្តភាពនិងទទួលបានឱកាសពាណិជ្ជកម្មនៅលើវេទិកាដ៏សំខាន់នេះប្រកបដោយភាពបើកទូលាយនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

    តំណាងប្រចាំនៅប្រទេសចិននៃការិយាល័យនៅទីក្រុងប៉េកាំងនៃនាយកដ្ឋានពាណិជ្ជកម្មជាមួយបរទេសនិងវិនិយោគរបស់សហព័ន្ធអាល្ល៉ម៉ងបានបញ្ជាក់ថា "ក្រោមប្រធានបទនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មឆ្នាំនេះ អ្នកផងទាំងពួងអាចអធិប្បាយពីមុំទីទៃគ្នាអំពី'ការធ្វើឌីជីថលូបនីយកម្ម'និង'អនាគតបែបបៃតង' ។ មិនត្រឹមតែសហគ្រាសដ៏ល្អផូរផង់របស់ចិននឹងដាក់តាំងបង្ហាញជុំវិញប្រធានបទនេះប៉ុណ្ណោះទេ ថែមទាំងពួកយើងក៏នឹងបង្កើតស្តង់តាំងពិព័រណ៍ក្នុងពន្លាជាតិអាល្លឺម៉ង់ដើម្បីផ្តល់យោបល់និងសំណើពាក់ព័ន្ធដល់សហគ្រាសចិនដែលមានបំណងចង់បង្កើតអាជីពនៅប្រទេសអាល្លឺម៉ង់ "។

    តំណាងប្រចាំនៅប្រទេសចិនរូបនេះបានលើកឡើងថា នាយកដ្ឋានពាណិជ្ជកម្មជាមួយបរទេសនិងវិនិយោគរបស់សហព័ន្ធអាល្ល៉ម៉ងមានក្តីរំពឹងទុកយ៉ាងខ្លាំងចំពោះការប្រារព្ធធ្វើនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ ។ គោលដៅនៃការតាំងពិព័រណ៍នៅឆ្នាំនេះរបស់នាយកដ្ឋាននេះមានភាពច្បាស់លាស់ណាស់ ពោលគឺ នឹងបន្តបង្កើតជាសភាពការណ៍សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ មួយផ្នែក ពួកយើងនឹងធ្វើការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយសហគ្រាសចិន មួយផ្នែកទៀត នឹងធ្វើការផ្សព្វផ្សាយដែលមានលក្ខណៈចំគោលដៅនិងកៀរគរការវិនិយោគបរទេសដោយផ្ទាល់ដើម្បីបង្កើនឋានៈពាណិជ្ជកម្មរបស់អាល្លឺម៉ង់ "៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស