ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#បកស្រាយអំពីបម្រែបម្រួលរបស់ចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅ#ធ្វើឱ្យប្រជាពលរដ្ឋជនបទទាំងអស់ទទួលទានទឹកដែលអាចទុកចិត្តបាន
2022-08-27 21:16:28cri
Share with:

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ គម្រោងសុវត្ថិភាពទឹកស្អាតនៅតាមជនបទរាប់ម៉ឺននៅប្រទេសចិនត្រូវបានដាក់ឱ្យដំណើរការនៅលើទឹកដីនៃប្រទេសចិន បណ្តាញបំពង់ទុយោដែលលាតសន្ធឹងអូសកាត់ភ្នំ គឺជាសក្ខីភាពចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការធ្វើឱ្យប្រជាជនពលរដ្ឋជនបទទាំងអស់ទទួលទានទឹកដែលអាចទុកចិត្តបាន 

នេះគឺជាឃុំ Dongxiang តំបន់ស្វយ័ត Linxia ខេត្ត Gansu ដែលស្ថិតនៅភាគពាយព្យប្រទេសចិនដែលត្រូវបានអង្កេតដោយផ្កាយរណប  ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ រោងចក្រទឹកចំនួន  និងអាងស្តុកទឹកដែលសម្រួលសម្ពាធចំនួន ៦០៣ ត្រូវបានសាងសង់នៅទីនេះ 

ក្នុងគម្រោងផ្គត់ផ្គង់ទឹកជាប្រវត្តិសាស្ត្រនេះ បំពង់បង្ហូរទឹកបានឆ្លងកាត់តំបន់ស្មុគស្មាញ  ដូចជា ដីទំនាប ប្រឡាយនិងភ្នំដ៏ចោត ហើយទីបំផុតបានគ្របដណ្តប់ឃុំ Dongxiang ទាំងមូល  ប្រវែងសរុបនៃបំពង់បង្ហូរទឹកទាំងនេះបានឈានដល់ជាង ៧២០០ គីឡូម៉ែត្រ  សព្វថ្ងៃនេះ ទឹកស្អាតបានចូលដល់ផ្ទះប្រជាជនជាង ៣០ ម៉ឺននៅឃុំ Dongxiang  អ្នកភូមិលែងត្រូវការដឹកទឹកតាមសត្វលានិងពាងស្តុកទឹកក្រោមដីទៀតហើយ ភូមិភ្នំទាំងមូលក៏បានមានការកែប្រែធំធេងផងដែរដោយសារតែមានទឹក 

អ្នកភូមិ Ma Alimu របស់ភូមិ Bulenggou ស្រុក Dongxiang បាននិយាយថា  "នេះគឺជាពាងស្តុកទឹកដើមរបស់យើង ទឹកនឹងត្រូវបានរក្សាទុកនៅពេលភ្លៀង យើងត្រូវផឹកទឹកដោយសន្សំសំចៃ។ ឥឡូវនេះវាខុសគ្នា យើងមានទឹកម៉ាស៊ីនសម្រាប់ផឹកគ្រប់ពេលវេលាគ្រប់ទីកន្លែង សាលារៀនរបស់យើង រួមទាំងដើមឈើផ្លែឈើនៅលើភ្នំរបស់យើង ត្រូវបានអភិវឌ្ឍដោយសារមានទឹក 

នៅតំបន់ភ្នំក្រុង Guyuan នៃភូមភាគស្វយ័ត Ningxia ចេញដំណើរពីអាងស្តុកទឹកដែលស្ថិតនៅស្រុក Jingyuan ស្ថានីយ៍បូមទឹកចំនួន  បានបូមទឹកតម្លើងកម្ពស់ជាង ៦០០ ម៉ែត្រដែលស្មើនឹងកម្ពស់អាគារជិត ២០០ ជាន់ ធ្វើឱ្យគ្រប់គ្រួសាររបស់ភូមិតូចមួយនេះដែលមានអ្នកភូមិជាង ៧០០ ដែលនៅចម្ងាយពី ២៣០ គីឡូម៉ែត្រអាចទទួលទានទឹកម៉ាស៊ីនគ្រប់ពេលវេលា 

សព្វថ្ងៃនេះ ប្រទេសចិនមានគម្រោងផ្គត់ផ្គង់ទឹកនៅតាមជនបទជាង ៥០ ម៉ឺនកន្លែង ។

ទឹកអាចបំបាត់ការស្រេកទឹក និងធ្វើឱ្យកាន់តែធូរធារ ។ នៅក្នុងប្រព័ន្ធព័ត៌មានស្តីពីការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍជាតិ យើងបានរកឃើញគ្រួសារ"ក្រីក្រដោយសារទឹក"ក្នុងមួយទសវត្សរ៍កន្លងមក ។ ពេលយើងពិនិត្យមើលវិធានការកាត់បន្ថយភាពក្រីក្រ និងវិធានការកែលម្អនៃគ្រួសារក្រីក្រទាំងនេះ យើងអាចមើលឃើញថា "ការដោះស្រាយផឹកទឹកស្អាតដោយសុវត្ថិភាព"និង"ឧស្សាហកម្មដាំដុះនិងបង្កាត់ពូជពិសេស" នឹងតែងតែលេចឡើងក្នុងពេលតែមួយ ។

នៅក្រុង Hangjinqi ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងដែលស្ថិតនៅភាគខាងជើងប្រទេសចិន មិនចាំបាច់ព្រួយបារម្ភអំពីការខ្វះទឹកទៀតទេ អ្នកភូមិនៅតែមានទឹកសម្រាប់ចិញ្ចឹមគោនិងចៀម ។ ស្រុក Baojing ខេត្ត Hunan ដែលស្ថិតនៅកណ្តាលនៅប្រទេសចិន បន្ទាប់ពីមានទឹក ផ្លែប៉េស និងបន្លែផ្កាdaylily បានក្លាយជាឧស្សាហកម្មលក្ខណៈពិសេស ។ នៅភូមិ Getou ខេត្ត Guizhou ដែលស្ថិតនៅភាគនិរតីនៅប្រទេសចិន ដោយសារតែមានទឹក អ្នកភូមិបានញ៉ាំ"អាហារទេសចរណ៍"នៅមាត់ទ្វាររបស់ពួកគេ ។

ប្រទេសចិនបានលើកឡើងថា "ធ្វើឱ្យប្រជាជននៅតាមជនបទផឹកទឹកស្អាត មិនអាចនាំបញ្ហាផឹកទឹកចូលក្នុងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ" ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ រោងចក្រទឹកនិងអាងស្តុកទឹកត្រូវបានសាងសង់នៅលើដីដែលធ្លាប់ស្ងួតហួតហែង ហើយបំពង់ទុយោផ្គត់ផ្គង់ទឹកបានអូសខ្វាត់ខ្វែង ដែលធ្វើឱ្យវិធីប្រើប្រាស់ទឹកមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៅតាមជនបទនិងបញ្ហាផឹកទឹករបស់ជនក្រីក្រនៅប្រទេសចិនត្រូវបានដោះស្រាយគ្រប់ជ្រុងជ្រោយ ។ សព្វថ្ងៃនេះ អត្រាប្រើប្រាស់ទឹកម៉ាស៊ីននៅតំបន់ជនបទបានឈានដល់ ៨៤% ខណៈពេលដែលការផ្គត់ផ្គង់ទឹកស្អាតនិងទឹកអនាម័យដល់កសិកររាប់រយលាននាក់បានផ្តល់កម្លាំងចលករដល់ការស្តារជនបទឡើងវិញជាបន្តបន្ទាប់៕

អ្នកបកប្រែ:王幸
ប្លុកពិសេស