ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ទីផ្សារចិននៅតែរក្សាកម្លាំងទាក់ទាញខ្លាំងបង្គួរចំពោះទុនបរទេស
2022-08-26 14:14:46cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលក្រសួងពាណិជ្ជកម្មចិនបានបើកធ្វើកាលពីថ្ងៃទី២៥ខែសីហា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ទុនបរទេសជាក់ស្តែងដែលប្រទេសចិនទាំងមូលបានប្រើប្រាស់បានកើនឡើង១៧.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។តាំងពីចូលឆ្នាំនេះមក ការប្រើប្រាស់ទុនបរទេសជាក់ស្តែងបានបន្តកើនឡើង ទីផ្សារចិននៅតែរក្សាកម្លាំងទាក់ទាញខ្លាំងបង្គួរចំពោះទុនបរទេស។

      ក្រសួងពាណិជ្ជកម្មចិនបានអះអាងថា ប្រទេសចិនមានឧត្តមភាពចម្រុះដូចជាប្រព័ន្ធឧស្សាហកម្មប្រកបដោយសុក្រឹត្យភាព ទីផ្សារដ៏ធំធេង ស្ថានការណ៍សង្គមប្រកបដោយស្ថិរភាពនិងនិន្នាការទូទៅនៃសេដ្ឋកិច្ចដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរជាដើម ប្រការទាំងនេះបានបង្កបង្កើតបូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍនៅប្រទេសចិនរបស់សហគ្រាសទុនបរទេស៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស