ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នអាកាសចរណ៍ស៊ីវិលរបស់អ៊ីរ៉ង់ទាមទារអាមេរិកឱ្យលុបចោលការដាក់ទណ្ឌកម្ម
2022-08-24 10:43:55cri
Share with:

      ថ្ងៃទី២៣ ខែសីហា ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Mohammadi-Bakhsh អ្នកទទួលខុសត្រូវនៃស្ថាប័នអាកាសចរណ៍ស៊ីវិលរបស់អ៊ីរ៉ង់បានថ្លែងថា ដោយសាររងឥទ្ធិពលពីការដាក់ទណ្ឌកម្មរបស់អាមេរិក បានជាយន្តហោះស៊ីវិលរបស់អ៊ីរ៉ង់ប្រហែល៤០ភាគរយត្រូវឈប់ហោះហើរ អ៊ីរ៉ង់រំពឹងទុកថាការដាក់ទណ្ឌកម្មដ៏ "អយុត្តិធម៌"បែបនេះនឹងត្រូវលុបចោលក្នុងពេលឆាប់ៗ ។

      លោក Mohammadi-Bakhsh បានថ្លែងទៀតថា ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ អាមេរិកបានពង្រីកការដាក់ទណ្ឌកម្មទៅលើមុខរបរអាកាសចរណ៍របស់អ៊ីរ៉ង់ឥតឈប់ឈរ ហើយបានដាក់កំហិតចំពោះអ៊ីរ៉ង់ក្នុងការទិញដូរយន្តហោះនិងគ្រឿងបន្លាស់ ។ បច្ចុប្បន្ននេះ អ៊ីរ៉ង់់មានយន្តហោះស៊ីវិលប្រហែល៣៣០គ្រឿង គិតជាមធ្យម បានប្រើប្រាស់ជិត២៧ឆ្នាំហើយ ក្នុងនោះមានប្រហែល៦០ភាគរយនៅអាចប្រើប្រាស់បាន រីឯយន្តហោះផ្សេងទៀតបានឈប់ប្រើប្រាស់ដោយសារមានបញ្ហាខាងម៉ាស៊ីនបញ្ចេះនិងគ្រឿងបន្លាស់  ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស