ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមចិនដណ្តើមបានលេខទី ១ ក្នុងវិញ្ញាសាពីរនៃការប្រកួតពានសមុទ្រនិងជាការប្រកួតយោធាអន្តរជាតិឆ្នាំ ២០២២
2022-08-21 11:30:15cri
Share with:

    


    ការប្រកួតពានសមុទ្រនិងជាការប្រកួតយោធាអន្តរជាតិឆ្នាំ ២០២២បានបិទបញ្ចប់នាថ្ងៃទី ២០ ខែសីហានៅលំហសមុទ្រក្បែរក្រុងQingdao ខេត្ត Shandong ក្រុមចិនដណ្តើមបានលេខទី ១ ក្នុងវិញ្ញាសាពីរ ។


    នេះគឺជាលើកទី ១ ដែលប្រទេសចិនរៀបចំការប្រកួតពានសមុទ្រនិងជាការប្រកួតយោធាអន្តរជាតិឆ្នាំ ២០២២ ។ ចាប់ពីសម្ពោធបើកការប្រកួតនាថ្ងៃទី ១៧ ខែសីហាមក ភាគីទាំងពីរចិននិងរុស្ស៊ីបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំងជុំវិញវិញ្ញាសារចំនួន ៤ គឺការប្រឆាំងភេរវកម្មនិងប្រឆាំងចោរសមុទ្រ ការប្រឆាំងគ្រាប់មីស៊ីលការពារអាកាសដោយកាំភ្លើងធំលើនាវាចម្បាំងជាដើម ។ តាមរយៈការសម្រេចនៃក្រុមអាជ្ញាកណ្តាល ភាគីចិនទទួលបានជើងឯកក្នុងវិញ្ញាសាប្រឆាំងគ្រាប់មីស៊ីលការពារអាកាសដោយកាំភ្លើងធំលើនាវាចម្បាំងនិងការបាញ់កាំភ្លើងធំទៅលើសមុទ្រ ។

    ការប្រកួតយោធាអន្តរជាតិជាការប្រកួតយោធាលក្ខណៈអន្តរជាតិមួយដែលបំផុសដោយក្រសួងការពារជាតិរុស្ស៊ី ៕



 

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស