ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ដាស់តឿនឱ្យភាគីអាមេរិកកុំវិនិច្ឆ័យខុសចំពោះការប្តេជ្ញាចិត្តរបស់ភាគីចិនក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ
2022-08-20 16:21:45cri
Share with:

ទាក់ទិននឹងពាក្យសម្តីពាក់ព័ន្ធរបស់ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វីកនាពេលថ្មីៗនេះ ពេលឆ្លើយតបសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១៩ ខែសីហា  លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ភាគីចិនឆ្លើយតបជាដាច់ខាតចំពោះការបង្កហេតុរបស់ភាគីអាមេរិក គឺសមហេតុសមផលនិងស្របច្បាប់។ការប្តេជ្ញាចិត្តរបស់ភាគីចិនក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិគឺមុតមាំមិនងាករេ ហើយដាស់តឿនឱ្យអាមេរិកកុំវិនិច្ឆ័យខុស។



    លោកWang Wenbinបន្តទៀតថា ការពិតដែលលោកស្រីPelosiទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ប្រទេសចិនគឺ ភាគីអាមេរិកល្មើសពាក្យសន្យាចិនតែមួយ បំផ្លាញអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន ក៏ជាសកម្មភាពដែលមេដឹកនាំអាមេរិកទៅតៃវ៉ាន់ ដើម្បីគាំទ្រសកម្មភាពបំបែកបំបាក់របស់កម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ប្រសិនបើភាគីអាមេរិកចង់ដោះស្រាយបញ្ហា មានតែវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួមចំនួន៣រវាងចិននិងអាមេរិក និងគោលការណ៍ចិនតែមួយប៉ុណ្ណោះតែ មិនមែនច្រានចោលទំនួលខុសត្រូវ កាន់តែមិនគួរប៉ុនប៉ងបង្កវិបត្តិកាន់តែធំនោះទេ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស