ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីស្រាអែលប្រកាសរៀបចំទំនាក់ទំនងការទូតជាមួយតួកគីឡើងវិញ
2022-08-18 15:54:07cri
Share with:

    នៅថ្ងៃទី ១៧ ខែសីហា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយបានប្រកាសថា អ៊ីស្រាអែលនឹងរៀបចំទំនាក់ទំនងការទូតជាមួយតួកគីឡើងវិញ ហើយភាគីទាំងពីរនឹងចាត់បញ្ជូនឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលទៅវិញទៅមកឡើងវិញ ។

    សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា បន្ទាប់ពីលោក Yair Lapid នាយករដ្ឋមន្ត្រីអ៊ីស្រាអែលធ្វើការប្រាស្រ័យទាក់ទងជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី និងលោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគី ប្រទេសទាំងពីរបានសម្រេចចិត្តរៀបចំទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ ។ ទង្វើបែបនេះ"នឹងមានអំណោយផលដល់ការធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌ ក៏ដូចជាបង្កើនស្ថិរភាពក្នុងតំបន់" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស