ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#បកស្រាយអំពីបម្រែបម្រួលរបស់ចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ការលុបបំបាត់ភាពក្រីក្រតាមរយៈការជួយជនក្រីក្រផ្លាស់ប្តូរទីលំនៅ ធ្វើឱ្យប្រជាជនជាង៩លាន៦សែននាក់ទទួលបានជីវភាពល្អថ្មី
2022-08-16 16:19:10cri
Share with:

ក្នុងការប្រយុទ្ធពុះពារឧបសគ្គដើម្បីលុបបំបាត់ភាពក្រីក្រ ប្រទេសចិនមានប្រជាជនក្រីក្រសរុបចំនួន៩៨លាន៩សែន៩ម៉ឺននាក់បានចេញផុតពីភាពក្រីក្រ  ក្នុងនោះ

មានប្រជាជនជាង៩លាន៦សែននាក់គឺសម្រេចនូវការចេញផុតពីភាពក្រីក្រតាមរយៈគោលនយោបាយជួយជនក្រីក្រផ្លាស់ទីលំនៅ  នេះគឺជាជម្លៀសផ្លាស់ប្តូរទីលំនៅមួយលើកដែលមានក្របខ័ណ្ឌធំទូលាយបំផុត និងមានប្រជាជនច្រើនបំផុតចាប់តាំងពីប្រទេសចិនថ្មីបង្កើតឡើងមក  ជម្លៀសដ៏មានឥទ្ធិពលធំទូលាយនេះបាននាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។

នៅតាមព្រំដែនភាគនិរតីប្រទេសចិន ក្នុងស្រុកFugongខេត្តYunnan គឺមានទីជម្រកសម្រាប់ជម្លៀសចំនួន១៥កន្លែង។  ការផ្លាស់ប្តូររយៈពេល១០ឆ្នាំរបស់ភូមិក្រីក្រជាច្រើនក្នុងស្រុកFugong ត្រូវបានកត់ត្រាតាមរយៈផ្កាយរណប ។

  ភូមិTuopingនៅឆ្នាំ២០២១ ៖ អគារសម្រាប់ប្រជាជនស្នាក់នៅដែលមាន៦ជាន់ចំនួន៨ខ្នងត្រូវបានសាងសង់ឡើង ទីធ្លាបាល់ទាត់មួយដែលបានបំផុសចំណង់ចំណូលចិត្តកីឡារបស់កុមារ សាលាមត្តេយ្យមួយត្រូវបានសាងសង់នៅកណ្តាលភូមិ ក្មេងៗចំនួន៦២នាក់បានដើរចូលក្នុងបន្ទប់រៀនជាលើកទី១ដើម្បី ទទួលនូវការអប់រំ មូលដ្ឋាន4Gនិងស្ពានធំលើទន្លេNujiangដែលទើបសាងសង់ថ្មីបានធ្វើឱ្យទូរគមនាគមន៍និងចរាចរណ៍ក្នុងភូមិមានភាពងាយស្រួលដែលមិនធ្លាប់មានពីមុនមក។

ជួរភ្នំនិងទន្លេកាត់ផ្តាច់ចរាចរណ៍ បានប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្បែរទន្លេNujiang ជាច្រើនជំនាន់។ រហូតដល់៤ឆ្នាំមុន  ក្នុងតំបន់បានដំណើរការជម្លៀសដើម្បីជួយជនក្រីក្រផ្លាស់ទីលំនៅទៅកន្លែងផ្សេង ទីបំផុតអ្នកភូមិឈ្មោះLaoluoដែលគ្រួសាររបស់គាត់មានសមាជិក៧នាក់នៅភូមTuoping បានរើចេញពីផ្ទះស្បូវ ដោយសម្រេចបំណងដើរចេញពីតំបន់ភ្នំនិងលុបបំបាត់ភាពក្រីក្ររបស់មនុស្សជាច្រើនជំនាន់។

ឥឡូវLaoluoដែលមានអាយុ៥៨ឆ្នាំបានក្លាយជា “ពូដឹកជញ្ជូនអីវ៉ាន់”ពេលទំនេរពីការងារកសិកម្ម។ Laoluoមិនធ្លាប់ទទួលពិសោធន៍ល្បឿនរាប់សិបគីឡូម៉ែត្រក្នុងតែមួយម៉ោងនោះទេ  ផ្ទះពីមុនរបស់លោកគឺនៅលើភ្នំ ចេញក្រៅម្តងត្រូវចំណាយពេលពេញមួយថ្ងៃ។

ភូមិទាំងនេះនៅស្រុកFugong មានខ្លះនៅទីតាំងមានរយៈកម្ពស់១៦០០ម៉ែត្រពីផ្ទៃទឹកសមុទ្រ មានខ្លះនៅទីតាំងមានរយៈកម្ពស់រហូតដល់២៥០០ម៉ែត្រពីផ្ទៃទឹកសមុទ្រ ។នៅឆ្នាំ២០១៨ អ្នកភូមិបានជម្លៀសពីលើភ្នំទៅរស់នៅជើងភ្នំ។  ទីជម្រកចំនួន១៥កន្លែងបានទទួលអ្នកភូមិជាង២ម៉ឺន២ពាន់នាក់ ស្មើនឹង១ភាគ៥នៃប្រជាជនសរុបរបស់ស្រុកទាំងមូល។

មិនត្រឹមតែជាត្រើយទាំងសងខាងនៃទន្លេNujiang ប៉ុណ្ណោះទេ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានដំណើរការជម្លៀសដើម្បីជួយជនក្រីក្រដោយទ្រង់ទ្រាយធំនៅតំបន់ជួរភ្នំ តំបន់មានបញ្ហាវាលខ្សាច់និង តំបន់ខ្ពង់រាបនិងតំបន់រងាបំផុតនៅភាគខាងលិចនិងកណ្តាលរបស់ប្រទេសចិន។

    នៅទូទាំងប្រទេសចិន ទីជម្រកដែលសាងសង់ឡើងសម្រាប់ជម្លៀសប្រហែលមាន៣ម៉ឺន៥ពាន់កន្លែង  ជនក្រីក្រជាង៩លាន៦សែននាក់បានសម្រេចការផ្លាស់ប្តូរទីលំនៅដើម្បីចេញផុតពីភាពក្រីក្រ   ។

រយៈពេល១០ឆ្នាំកន្លងទៅ  ប្រជាជនមានជីវភាពក្រីក្រជាច្រើនជំនាន់បានចាកចេញពីផ្ទះដីនិងផ្ទះស្បូវ និងទទួលបានជីវភាពដ៏ល្អប្រសើរក្នុងសម័យទំនើបតែម្តង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស