ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាកសពជនអន្តោប្រវេសន៍ខុសច្បាប់ជាង៤០នាក់ត្រូវបានរកឃើញនៅក្នុងឡានដឹកទំនិញនៅ San Antonio រដ្ឋ Texasសហរដ្ឋអាមេរិក
2022-06-28 10:09:28cri
Share with:

កាលពីថ្ងៃទី ២៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ យោងតាមពាក្យសម្តីរបស់អ្នកដឹងហេតុការណ៍បានឱ្យដឹងថា សាកសពជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៤០ នាក់ត្រូវបានរកឃើញនៅក្នុងនិងជុំវិញឡានដឹកទំនិញមួយគ្រឿងដែលត្រូវបោះបង់ចោលនៅជាយក្រុង San Antonio រដ្ឋ Texas សហរដ្ឋអាមេរិក

       អ្នកដឹងហេតុការណ៍បានបង្ហើបឱ្យដឹងថា មនុស្សជាង ១២ នាក់នៅរស់រានមានជីវិតនៅពេលដែលពួកគេត្រូវបានរកឃើញ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។ គិតរហូតមកទល់ពេលបច្ចុបន្ន ជនរងគ្រោះទាំងអស់ត្រូវបានសម្គាល់ថាបានចូលដែនសហរដ្ឋអាមេរិកដោយខុសច្បាប់។

ពេលបច្ចុប្បន្ន ប៉ូលីសកំពុងស្វែងរកអ្នកបើកបររថយន្តនេះ ហើយនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យជនអន្តោប្រវេសន៍ទាំងនេះស្លាប់បាត់បង់ជីវិត ៕


អ្នកបកប្រែ:李庆莉
ប្លុកពិសេស