ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-06-28 16:16:46cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតដើម្បីលើកទឹកចិត្តកសិសហគ្រិនដាំដំណាំស្បៀងធំៗឱ្យជួយជំរុញកសិករទាំងអស់ដាំដំណាំស្បៀងឱ្យបានកាន់តែច្រើននិងកាន់តែល្អ សំដៅរួមចំណែកដល់ការគាំពារសន្តិសុខស្បៀងរបស់ជាតិ

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Mottaqi រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន។

អ្នកនាំពាក្យក្រសួងការបរទេសចិនស្វាគមន៍ចំពោះរាល់គំនិតផ្តួចផ្តើមដែលជំរុញការងារហេដ្ឋារចនាសម្ព័ន្ធពិភពលោក  ប្រឆាំងនឹងពាក្យសំដីនិងទង្វើដែលលាបពណ៌ទៅលើគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។ 

អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបនឹងការមួលបង្កាច់របស់មន្ត្រីអាមេរិកថា ការប្រឌិតពាក្យចចាមអារ៉ាមចំពោះអ្នកដទៃ ក៏មិនអាចលាងជម្រះទោសកំហុសរបស់ខ្លួននោះទេ។

តំណាងចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកផ្តោតលើការដោះស្រាយបញ្ហាភាពក្រីក្រ។

ប្រទេសចិនតំណាងប្រទេសជាង៩០អំពាវនាវឱ្យភាគីនានាយកចិត្តទុកដាក់ការធានាសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌។

ក្របខណ្ឌទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថលនៃប្រទេសBRICS ចាប់ដំណើរការកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលនៃប្រទេសBRICS ជុំថ្មី។

ប្រទេសចិនបាញ់បង្ហោះផ្កាយរណប Gaofen ១២- 03 ដោយជោគជ័យ។

មន្ត្រីទទួលបន្ទុកកិច្ចការពាក់ព័ន្ធនៃរដ្ឋបាលជាតិស្តារអភិវឌ្ឍន៍ជនបទចិនបញ្ជាក់ថារដ្ឋាភិបាលនឹងធានាឱ្យទ្រង់ទ្រាយមានការងារធ្វើរបស់ប្រជាពលរដ្ឋក្រីក្រនៅឆ្នាំនេះមានចំនួនលើសពី៣០លាននាក់។

សហរដ្ឋអាមេរិកប្រកាសបង្កើត “ទំនាក់ទំនងភាពជាដៃគូប៉ាស៊ីហ្វីកពណ៌ខៀវ” ជាមួយអូស្ត្រាលី ជប៉ុន នូវែលសេឡង់និងអង់គ្លេស។

ក្រសួងការបរទេសអ៊ីរ៉ង់បញ្ជាក់ថានឹងធ្វើការចរចាស្តីពីការអនុវត្តកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញនៅទីក្រុងកាតា។

អ្នកបកប្រែ:李展精
ប្លុកពិសេស