ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកប្រកាសបង្កើត “ទំនាក់ទំនងភាពជាដៃគូប៉ាស៊ីហ្វីកពណ៌ខៀវ” ជាមួយអូស្ត្រាលី ជប៉ុន នូវែលសេឡង់និងអង់គ្លេស
2022-06-28 16:18:26cri
Share with:

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ខណៈពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៧ខែមិថុនាថា ទាក់ទិននឹងករណីដែលតំបន់ភាគខាងត្បូងប៉ាស៊ីហ្វីកផ្តួចផ្តើមពីការធ្វើកិច្ចសហប្រតិបត្តិការមិនគួរបង្កើតជាក្រុមតូចឬរង្វង់តូចនោះទេ ហើយកាន់តែមិនត្រូវធ្វើសំដៅចំពោះភាគីទី៣ ឬប៉ះពាល់ផលប្រយោជន៍របស់ភាគីទី៣នោះឡើយ។

មានអ្នកសារព័ត៌មានបានលើកឡើងថា សេតវិមានសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ខែមិថុនាដោយប្រកាសថានឹងបង្កើត “ទំនាក់ទំនងភាពជាដៃគូប៉ាស៊ីហ្វីកពណ៌ខៀវ” ជាមួយអូស្ត្រាលី ជប៉ុន នូវែលសេឡង់និងអង់គ្លេស ដែលនឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្រោមក្របខណ្ឌមួយនេះ ដើម្បីទប់ទល់នឹង"បញ្ហាប្រឈមដូចជាការកើនឡើងនៃសម្ពាធសណ្តាបធ្នាប់អន្តរជាតិដែលមានលក្ខណៈសេរីនិងបើកទូលាយដោយឈរលើមូលដ្ឋានបទប្បញ្ញត្តិ “  ។ ទាក់ទិននឹងរៀងនេះ លោក Zhao Lijian បានថ្លែងថា ពេលថ្មីៗនេះលោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានធ្វើទស្សនកិច្ចនៅប្រទេសកោះប៉ាស៊ីហ្វីកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនដោយបានបានបំពេញកបន្ថែមម្លាំងចលករថ្មីចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទ្វេភាគី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស