ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបនឹងការមួលបង្កាច់របស់មន្ត្រីអាមេរិកថា ការប្រឌិតពាក្យចចាមអារ៉ាមចំពោះអ្នកដទៃ ក៏មិនអាចលាងជម្រះទោសកំហុសរបស់ខ្លួននោះទេ
2022-06-28 15:07:14cri
Share with:

ទាក់ទិននឹងករណីដែលមន្ត្រីអាមេរិកសម្តែងការព្រួយបារម្ភជាថ្មីចំពោះអ្វីដែលហៅថា ការបង្ខំឱ្យធ្វើពលកម្ម របស់ប្រទេសចិន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៧ ខែមិថុនាថា ការបង្ខំឱ្យធ្វើពលកម្មមិនមែនកើតឡើងនៅក្នុងប្រទេសចិនទេ ប៉ុន្តែគឺនៅក្នុងសហរដ្ឋអាមេរិក ។ ក្នុងមួយរយៈពេលកន្លងមក អាមេរិកបានយកបញ្ហា Xinjiang ធ្វើជាលេសដើម្បីគាបសង្កាត់ប្រទេសចិនដែលជាឧបាយកលដ៏អាក្រក់របស់អាមេរិក សហរដ្ឋអាមេរិកបានផ្សព្វផ្សាយបំផ្លើសម្តងហើយម្តងទៀតនូវពាក្យកុហកដ៏ពុតត្បុតអំពីអ្វីដែលហៅថាការបង្ខំឱ្យធ្វើពលកម្មនៅតំបន់ Xinjiang ក្នុងចេតនាបង្កើត "ភាពបង្ខំឱ្យបាត់បង់ការងារ "នៅ Xinjiang ។ តាមពិត ការចោទប្រកាន់ដ៏គួរឱ្យអស់សំណើចរបស់សហរដ្ឋអាមេរិកបែបនេះគឺជាការឆ្លុះបញ្ចាំងពីទោសកំហុសរបស់ខ្លួនទៅវិញទេ ។

តាមដំណឹងឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនថា អ្វីដែលពួកគេហៅថា "ច្បាប់ទប់ស្កាត់ការបង្ខំឱ្យជនជាតិវៃវូអឺធ្វើពលកម្មបានចូលជាធរមានមក ពេលថ្លែងពីកិច្ចប្រជុំកំពូលប្រទេសG7 កាលពីថ្ងៃទី ២៥ ខែមិថុនា លោក Kirby អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងជាយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមានអាមេរិកបានសម្តែងការព្រួយបារម្ភជាថ្មីម្តងទៀតចំពោះអ្វីដែលហៅថា ការបង្ខំឱ្យធ្វើពលកម្ម របស់ប្រទេសចិន ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស