ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បច្ចេកវិទ្យាឆ្លាតវៃគាំពារឃ្លាំងស្តុកស្បៀងរបស់ចិន
2022-06-28 17:56:54cri
Share with:

គិតត្រឹមចុងខែមិថុនា ស្រូវសាលីជាង ២០ លានហិកតានៅតំបន់ដាំដំណាំស្បៀងនៅរដូវក្តៅសំខាន់ៗរបស់ប្រទេសចិនប្រមូលបានផលចំនួន ៩៩.២% ហើយ។ នាពេលបច្ចុប្បន្ននេះ ការទិញដំណាំស្បៀងរដូវក្តៅកំពុងធ្វើពីភាគខាងត្បូងទៅខាងជើងប្រទេសចិន។ តាមការប៉ាន់ប្រមាណ ឆ្នាំនេះ បរិមាណទិញដំណាំស្បៀងរដូវក្តៅរបស់ប្រទេសចិននឹងកើនឡើងដល់ ៦៥ ពាន់លានគីឡូក្រាម។ រៀងរាល់ថ្ងៃ  នៅក្នុងឃ្លាំងស្តុកស្បៀងរបស់ប្រទេសចិននៅទីក្រុង Zhengzhouមានកសិករបើកឡានលក់ស្បៀងនៅទីនោះ។ គ្រាប់ស្រូវសាលីត្រូវបានដឹកជញ្ជូនទៅឃ្លាំងស្តុកស្បៀងបន្ទាប់ពីសម្អាតរួច ការត្រួតពិនិត្យសីតុណ្ហភាព និងសំណើមគ្រប់ពេលវេលាបានធានាដល់គុណភាពល្អនៃគ្រាប់ស្រូវសាលីនីមួយៗ។



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស