ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតដើម្បីលើកទឹកចិត្តកសិសហគ្រិនដាំដំណាំស្បៀងធំៗឱ្យជួយជំរុញកសិករទាំងអស់ដាំដំណាំស្បៀងឱ្យបានកាន់តែច្រើននិងកាន់តែល្អ សំដៅរួមចំណែកដល់ការគាំពារសន្តិសុខស្បៀងរបស់ជាតិ
2022-06-28 16:06:20cri
Share with:

      នៅថ្ងៃទី ២៧ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតរបស់លោក Xu Congxiang ដែលជាកសិសហគ្រិនស្រុក Taihe ខេត្ត Anhui ដោយសម្តែងការសួរសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ព្រមនិងលើកឡើងនូវការរំពឹងទុកចំពោះកសិសហគ្រិនដាំដំណាំស្បៀងធំៗនៅទូទាំងប្រទេសចិន។ ក្នុងលិខិតឆ្លើយតប លោក Xi Jinping បានថ្លែងថា ខ្ញុំតែងតែយកចិត្តទុកដាក់លើការផលិតស្បៀង ហើយខ្ញុំតែងតែចុះទៅពិនិត្យវាលស្រែក្នុងអំឡុងពេលចុះពិនិត្យការងារនៅតំបន់មូលដ្ឋាន។ ជាច្រើនឆ្នាំមកនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការផលិតស្បៀង ក្នុងគោលបំណងធ្វើឱ្យកសិករដាំដំណាំស្បៀងមានប្រាក់ចំណូលនិងទទួលបានផលអនុគ្រោះ ដើម្បីមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ លោកសង្ឃឹមថាកសិសហគ្រិនដាំដំណាំស្បៀងធំៗអាចប្រើឧត្តមភាពខាងអាជីវកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីជំរុញកសិករទូទៅឱ្យដាំដំណាំស្បៀងឱ្យបានកាន់តែច្រើនិងកាន់តែល្អ ដើម្បីរួមចំណែកដល់ការគាំពារសន្តិសុខស្បៀងរបស់ជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស