ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីទទួលបន្ទុកកិច្ចការពាក់ព័ន្ធនៃរដ្ឋបាលជាតិស្តារអភិវឌ្ឍន៍ជនបទចិនបញ្ជាក់ថា រដ្ឋាភិបាលនឹងធានាឱ្យទ្រង់ទ្រាយមានការងារធ្វើរបស់ប្រជាពលរដ្ឋក្រីក្រនៅឆ្នាំនេះមានចំនួនលើសពី ៣០លាននាក់
2022-06-28 15:59:25cri
Share with:


រសៀលថ្ងៃទី២៧ ខែមិថុនា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំសន្និសីទសារព័ត៌មានក្រោមប្រធានបទ «ប្រទេសចិនក្នុងអំឡុង១០ឆ្នាំចុងក្រោយ»  អ្នកទទួលបន្ទុកកិច្ចការពាក់ព័ន្ធនៃក្រសួងកសិកម្មនិងជនបទនិងមន្ត្រីទទួលបន្ទុកកិច្ចការពាក់ព័ន្ធនៃរដ្ឋបាលជាតិស្តារអភិវឌ្ឍន៍ជនបទចិនបានថ្លែងថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក សមត្ថភាពផលិតកម្មស្បៀងបានកើនឡើងជាលំដាប់ ហើយទិន្នផលក៏បានរក្សាក្នុងទំហំ០៦៥ទ្រីលានគីឡូក្រាមក្នុងយៈពេល ឆ្នាំជាប់ៗ បរិមាណផលិតស្បៀងក្នុងឆ្នាំ ២០២១ បានឈានដល់កំណត់ត្រាខ្ពស់បំផុតគឺ ៦៨២៨៥០ លានគីឡូក្រាម ស្បៀងគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗបានកើនឡើងដល់ ៤៨៣ គីឡូក្រាម ដែលខ្ពស់ជាងខ្សែបន្ទាត់សុវត្ថិភាពចំណីអាហារជាស្តង់ដាអន្តរជាតិ ដូច្នេះបានសម្រេចការផលិតស្បៀងគ្រប់គ្រាន់ដោយខ្លួនឯង ពោលគឺគ្មានបញ្ហាសុវត្ថិភាពស្បៀងអាហារជាដាច់ខាត

អ្នកបកប្រែ:马小青
ប្លុកពិសេស