ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអេស្ប៉ាញធ្វើជាម្ចាស់ផ្ទះនៃសន្និសីទជំរុញសន្តិភាពដើម្បីប្រឆាំងនឹងការវាតទីរបស់អង្គការណាតូ
2022-06-27 15:44:16cri
Share with:

      សន្និសីទជំរុញសន្តិភាពដែលមានរយៈពេល ២ ថ្ងៃបានបិទបញ្ចប់នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ២៥ ខែមិថុនា ដោយបានចេញផ្សាយសេចក្តីប្រកាសក្រោមចំណងជើងថា សម្រេចសន្តិភាពគ្រប់ជ្រុងជ្រោយ ដោយអំពាវនាវឱ្យដោះស្រាយជម្លោះដោយសន្តិវិធី ប្រឆាំងការប្រកួតប្រជែងខាងសព្វាវុធ និងប្រឆាំងអង្គការណាតូដែលជាផលិតផលនៃសង្គ្រាមត្រជាក់ធ្វើការវាតទីនិងជ្រៀតជ្រែកនៅជុំវិញពិភពលោក។

      សូមបញ្ជាក់ថា សន្និសីទជំរុញសន្តិភាពលើកនេះបានរៀបចំឡើងដោយវេទិកាសន្តិភាពជាតិអេស្ប៉ាញ តំណាងដែលមកពីអង្គការអន្តរជាតិ និងគណបក្សនយោបាយជាច្រើនបានអញ្ជើញចូលរួមសន្និសីទនេះ។ តំណាងទាំងឡាយបានថ្លែងថា ការដឹកជញ្ជូនសព្វាវុធ និងការបង្កើនថវិកាយោធាគ្មានអំណោយផលដល់ការដោះស្រាយជម្លោះនិងទំនាស់នោះទេ មានតែការរក្សាការសន្ទនា និងឈានដល់ការឯកភាពគ្នាប៉ុណ្ណោះ ទើបជាផ្លូវសម្រាប់ការរួមរស់ដោយសន្តិភាព៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស