ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលប្រទេស G7 បើកធ្វើក្នុងបរិបទមានវិបត្តិជាច្រើន
2022-06-27 15:12:15cri
Share with:

ប្រទេសអាល្លឺម៉ង់គឺជាប្រធានផ្លាស់វេននៃប្រទេស G7 ប្រចាំឆ្នាំ ២០២២ ។ កាលពីថ្ងៃទី ២៦ ខែមិថុនាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេស G7 ដែលមានរយៈពេលបីថ្ងៃបានបើកធ្វើនៅទីក្រុង Garmisch-Partenkirchen ប្រទេសអាល្លឺម៉ង់។

មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញជាទូទៅថា ប្រទេស G7 មិនដែលប្រឈមមុខនឹងវិបត្តិច្រើន និងធ្ងន់ធ្ងរបែបនេះទេ ដែលមានដូចជា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត សន្តិសុខស្បៀងអាហារជួបបញ្ហាប្រឈមកាន់តែខ្លាំង អតិផរណាពិភពលោកកំពុងកើនឡើង ហើយអនាគតការស្តារឡើងវិញនៃសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជាជាដើម។ ក្រៅពីផ្តោតលើស្ថានភាពសេដ្ឋកិច្ច បញ្ហាទំនាក់ទំនងភាពជាដៃគូអន្តរជាតិក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ព្រមទាំងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី មេដឹកនាំនៃប្រទសG7នឹងផ្តោតលើផលវិបាកមួយចំនួនដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតនៅក្នុងអំឡុងពេលកិច្ចប្រជុំនេះផងដែរ។

ទាក់ទិននឹងករណីនេះ លោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកនេះនឹងធ្វើការសម្រេចចិត្តសំខាន់ៗ ប៉ុន្តែមួយវិញទៀត លោកក៏បានបញ្ចុះការរំពឹងទុករបស់មតិសាធារណៈចំពោះលទ្ធផលនៃកិច្ចប្រជុំផងដែរ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស