ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yang ជួបសន្ទនាជាមួយតំណាងសមាជិកបក្សកុម្មុយនីស្តចិននៃខេត្តតៃវ៉ាន់
2022-06-27 12:01:49cri
Share with:

 កាលពីថ្ងៃទី ២៦ ខែមិថុនា កិច្ចប្រជុំនៃតំណាងសមាជិកបក្សកុម្មុយនីស្តចិននៃខេត្តតៃវ៉ាន់បានបិទបញ្ចប់នៅទីក្រុងប៉េកាំង។ លោក Wang Yang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយតំណាងខេត្តតៃវ៉ាន់ព្រមទាំងថ្លែងសុន្ទរកថា។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yang បានលើកឡើងថា ការបើកធ្វើសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃជីវិតនយោបាយរបស់បក្ស និងប្រទេសជាតិ ។ សមាជិកជាប់ឆ្នោតជាតំណាងបក្សកុម្មុយនីស្តចិននៃខេត្តតៃវ៉ាន់ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅអំពីសារៈសំខាន់នៃ "ការកំណត់ទាំង ២" ពង្រឹង "មនសិការទាំង៤" ពង្រឹង "ជំនឿចិត្តលើខ្លួនឯងទាំង៤" និងសម្រេចបាន "ការគាំពារចំនួន ២ " ។

លោក Wang Yang បានគូសបញ្ជាក់ថា បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បក្សកុម្មុយនីស្តចិនបានក្តាប់ជាប់ការផ្លាស់ប្តូរក្នុងយុគសម័យនៃទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ បានបំពេញបន្ថែមខ្លឹមសារកាន់តែច្រើននិងអភិវឌ្ឍទ្រឹស្តីនៃការបង្រួបបង្រួមជាតិ និងគោលនយោបាយចំពោះកោះតៃវ៉ាន់ ដែលបានក្តាប់សិទ្ធិម្ចាស់ការក្នុងការដោះស្រាយបញ្ហាទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស