ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់និងសហភាពអឺរ៉ុបប្រកាសថាការចរចាអំពីបញ្ហានុយកក្លេអ៊ែរអ៊ីរ៉ង់នឹងចាប់ដំណើរការឡើងវិញក្នុងប៉ុន្មានថ្ងៃខាងមុខនេះ
2022-06-26 11:39:37cri
Share with:

         លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់និងលោក Jpsef Borell តំណាងជាន់ខ្ពស់ទទួលបន្ទុកនយោបាយសន្តិសុខនិងការទូតសហភាពអឺរ៉ុបបានប្រកាសនៅក្រុងតេហេរ៉ង់ រដ្ឋធានីអ៊ីរ៉ង់នៅថ្ងៃទី ២៥ ខែមិថុនាថា    ការចរចាភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នឹងចាប់ដំណើរការឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។

      ថ្ងៃដដែលលោក Abdollahian បានជួបពិភាក្សាជាមួយលោក Borell ដែលអញ្ជើញមកបំពេញទស្សនកិច្ច។ លោក Abdollahian បានថ្លែងក្នុងសន្និសិទកាសែតជាបន្ទាប់ថា   ភាគីទាំងពីរបានពិគ្រោះពិភាក្សាគ្នាយ៉ាងល្អិតល្អន់និងស៊ីជម្រៅអំពីការចាប់ដំណើរការការចរចាស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់  ដើម្បីបំបែកភាពជាប់គាំង។ លោកBorell បានលើកឡើងថា  ប្រមាណថាការចរចាស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នឹងចាប់ដំណើរការឡើងវិញនៅពេលខាងមុខនេះ  ភាពជាប់គាំងនឹងត្រូវបានបំបែក ។ គ្រប់ភាគីត្រូវចាប់ដំណើរការការចរចាក្នុងពេលឆាប់ៗ  ដើម្បី “ដោះស្រាយបញ្ហាដ៏មិនទាន់ត្រូវបានដោះស្រាយនៃដំណាក់កាលចុងបំផុត”៕

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស