ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោក ៖ ការរីករាលដាលនៃជំងឺអុតស្វា មិនទាន់ក្លាយជា "ភាពអាសន្នផ្នែកសុខភាពសាធារណៈអន្តរជាតិ"នោះឡើយ
2022-06-26 12:23:47cri
Share with:

ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ អង្គការសុខភាពពិភពលោកបានថ្លែងថា ជំងឺអុតស្វារីករាលដាលនៅប្រទេសនិងតំបន់ជាង ៥០ នាពេលថ្មីៗនេះ មិនទាន់ក្លាយជា "ភាពអាសន្នផ្នែកសុខភាពសាធារណៈអន្តរជាតិ"នោះឡើយ ។

គណៈកម្មាធិការសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោកបានបើកធ្វើកិច្ចប្រជុំស្តីពីការរីករាលដាលនៃជំងឺអុតស្វា នៅប្រទេសជាច្រើនកាលពីថ្ងៃទី ២៣ ខែមិថុនា ហើយបានចេញផ្សាយរបាយការណ៍ស្នើដល់ លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ២៥ ខែមិថុនាថា មិនកំណត់ការរីករាលដាលនៃជំងឺអុតស្វាថាជា "ភាពអាសន្នផ្នែកសុខភាពសាធារណៈអន្តរជាតិ"នៅឡើយទេ 

ជំងឺអុតស្វាជាជំងឺបង្កឡើងដោយវីរុសអុតស្វាដែលអាចឆ្លងពីស្វតទៅមនុស្ស ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសជាច្រើននៅទ្វីអឺរ៉ុបនិងអាមេរិកបានរាយការណ៍ថា រកឃើញចង្កោមករណីឆ្លងជំងឺអុតស្វាជាច្រើនករណី ។ អង្គការសុខភាពពិភពលោកបានអះអាងថា ករណីជំងឺអុតស្វាជាធម្មតាត្រូវបានរកឃើញនៅតំបន់អាហ្រ្វិកខាងលិចនិងកណ្តាល ចំណែក ករណីឆ្លងជំងឺអុតស្វាឬករណីសង្ស័យថាឆ្លងជំងឺអុតស្វានៅប្រទេសជាច្រើនគ្មានប្រវត្តិធ្វើដំណើរទៅកាន់តំបន់ដែលមានការរីករាលដាលនៃជំងឺអុតស្វា នេះមិនមែនជារឿងធម្មតានោះទេ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស