ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area នឹងចាក់ផ្សាយនៅហុងកុងទាំងមូលចាប់ពីថ្ងៃទី ១ ខែកក្កដា
2022-06-24 17:45:58cri
Share with:

ប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN  និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area នឹងចាក់ផ្សាយនៅហុងកុងទាំងមូលចាប់ពីថ្ងៃទី ១ ខែកក្កដា 

ថ្ងៃទី ២៤ ខែមិថុនា ពិធីសម្ពោធប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area បានបើកធ្វើនៅក្រុងហុងកុងក្នុងពេលដំណាលគ្នានៅក្រុងប៉េកាំងនិងហុងកុង ។ ក្នុងនាមជាវិធានការជាក់ស្តែង ដើម្បីផ្តល់ជំនួយក្នុងការជំរុញការអនុវត្ត ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរឱ្យបានកាន់តែយូរអង្វែងនិងកានតែរឹងមាំនៅក្រុងហុងកុង ក៏ជាអំណោយដ៏សប្បុរសដល់ជនរួមជាតិហុងកុងដើម្បីអបអរសាទរខួបលើកទី ២៥ ដែលក្រុងហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ។ ប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area នឹងចាក់ផ្សាយនៅហុងកុងចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២ ។ 

លោកស្រី Carrie Lam ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិននិងជាអគ្គនាយកនិងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើមបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធលើកនេះ។

លោកស្រី Carrie Lam បានថ្លែងថា ប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area ចាក់ផ្សាយលើកនេះ នឹងធ្វើឱ្យពលរដ្ឋហុងកុងស្វែងយល់បន្ថែមអំពីការវិវត្តន៍ចុងក្រោយបង្អស់របស់ប្រទេសចិន និងលើកកម្ពស់អត្តសញ្ញាណរបស់ពួកគេក្នុងនាមជាពលរដ្ឋនិងអត្តសញ្ញាណជាតិ ។សង្ឃឹមថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបន្តផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយអំពីសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនហុងកុងនិងរបៀបធ្វើសមាហរណកម្មយ៉ាងសកម្មក្នុងទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសចិននាពេលអនាគត ដើម្បីបង្ហាញពីរូបរាងថ្មីរបស់ហុងកុង ។

      លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តច្នៃប្រឌិតថ្មីផ្នែកផ្សព្វផ្សាយ ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតនិងអភិវឌ្ឍន៍ ផ្តោតសំខាន់លើការផ្សព្វផ្សាយសំឡេងរបស់មជ្ឈិមបក្សចិននិងរៀបរាប់រឿងរ៉ាវរបស់ហុងកុងក្នុងយុគសម័យថ្មីដល់ជនរួមជាតិហុងកុង ដើម្បីផ្តល់កម្លាំងចលករកាន់តែខ្លាំងសម្រាប់ការអនុវត្តប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរឱ្យបានកាន់តែយូរអង្វែងនិងកានតែរឹងមាំ 

អ្នកបកប្រែ:王幸
ប្លុកពិសេស