ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិន ៖ មានតែការអភិវឌ្ឍជាបន្តបន្ទាប់ទើបអាចសម្រេចបាននូវក្តីសុបិនរបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏សម្បូរសប្បាយនិងសង្គមដ៏សុនសាន្ត
2022-06-24 21:31:48cri
Share with:

យប់ថ្ងៃទី ២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍជាសកលនិងថ្លែងសុន្ទរកថាគន្លឹះ។

លោកXi Jinpingបានរៀបរាប់ពីរឿងរ៉ាវនិងអារម្មណ៍របស់លោកអំពីការធ្វើជាកសិករនៅខ្ពង់រាបដីលឿង លោក Xi Jinping បានលើកឡើងថា នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ ពេលដែលខ្ញុំធ្វើការជាកសិករនៅក្នុងភូមិតូចមួយនៅខ្ពង់រាបដីលឿងនៃប្រទេសចិន ខ្ញុំបានទទួលអារម្មណ៍ដោយផ្ទាល់ពីទុក្ខលំបាកនៃការដាំដំណាំនិងជីវភាពរស់នៅរបស់ប្រជាជន បំណងប្រាថ្នារបស់ពួកគេចំពោះជីវភាពរស់នៅនៅដ៏ល្អបវរបានដិតជាប់ក្នុងដួងចិត្តខ្ញុំ។ កន្លះសតវត្សរ៍ក្រោយមក ពេលខ្ញុំវិលត្រឡប់ទៅខ្ពង់រាបដីលឿងវិញ ខ្ញុំបានឃើញថា អ្នកភូមិមានអាហារនិងសម្លៀកបំពាក់គ្រប់គ្រាន់ ស្នាមញញឹមដ៏រីករាយចេញពីចិត្តនៅលើផ្ទៃមុខរបស់ពួកគេ។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានធ្វើដំណើរទៅដល់ទីក្រុងនិងទីជនបទទូទាំងប្រទេសចិន ហើយបានធ្វើទស្សនកិច្ចនៅប្រទេសជាច្រើន។ ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា មានតែការអភិវឌ្ឍជាបន្តបន្ទាប់ទើបអាចសម្រេចបាននូវក្តីសុបិនរបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏សម្បូរសប្បាយនិងសង្គមដ៏សុនសាន្ត៕

អ្នកបកប្រែ:王幸
ប្លុកពិសេស