ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រមូលផលដោយប្រើគ្រឿងយន្តកសិកម្មក្នុងទ្រង់ទ្រាយធំនៅទូទាំងចិនបានបញ្ចប់ជាមូលដ្ឋាន ខេត្តចំនួន ៩ ប្រមូលបានផលស្រូវសាលីលើសពី ២០ លានហិកតា
2022-06-23 15:27:57cri
Share with:

     តាមដំណឹងនៃក្រសួងកសិកម្មនិងជនបទចិនបានឱ្យដឹងថា គិតមកទល់ថ្ងៃទី ២១ ខែមិថុនា ខេត្តចំនួន ៩ រួមមានខេត្តSichuan Hubei Henan ជាដើមនៃប្រទេសចិនប្រមូលបានផលស្រូវសាលីលើសពី ២០ លានហិកតា បានសម្រេចការប្រមូលផល ៩៩.២%  ការប្រមូលផលដោយគ្រឿងយន្តកសិកម្មក្នុងទ្រង់ទ្រាយធំនៅទូទាំងប្រទេសចិនបានបញ្ចប់ជាមូលដ្ឋាន។

      សូមបញ្ជាក់ថា  ការប្រមូលផលដោយប្រើគ្រឿងយន្តកសិកម្មក្នុងទ្រង់ទ្រាយធំនៅទូទាំងប្រទេសចិនបានចាប់ផ្តើមដោយគ្រប់ជ្រុងជ្រោយកាលពីថ្ងៃទី ២៨ ខែឧសភា ពីភាគខាងត្បូងទៅភាគខាងជើងយ៉ាងល្បឿន។ ម៉ាស៊ីនច្រូតកាត់ជាង ៦ សែនគ្រឿង និងអ្នកបើកបរឯកទេសជាង ៨ សែននាក់បានធ្វើការយ៉ាងសស្រាក់សស្រាំនៅលើវាលស្រែ ទំហំច្រូតកាត់ដោយម៉ាស៊ីនសរុបបាន ២០លានហិកតា អត្រាយន្តូបនីយកម្មលើសពី ៩៨%៕




អ្នកបកប្រែ:王昭君
ប្លុកពិសេស