ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិអំពាវនាវប្រទេសនានាឱ្យចាប់ដៃគ្នាប្រឆាំងការប្រើពាក្យសម្តីបែបចងគំនុំ
2022-06-21 15:06:03cri
Share with:

ថ្ងៃទី២០ ខែមិថុនា លោកZhangJunតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្រៅផ្លូវការនៃទិវាអន្តរជាតិអំពីការប្រឆាំងនឹងការប្រើពាក្យសម្តីបែបចងគំនុំនៃអង្គការសហប្រជាជាតិ ដោយអំពាវនាវប្រទេសនានាឱ្យប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក ធ្វើកិច្ចសន្ទនាដោយសមភាព ដើម្បីចាប់ដៃរួមគ្នាប្រឆាំងការប្រើពាក្យសម្តីបែបចងគំនុំ។

លោZhangJunបានថ្លែងថា ភាគីចិនគាំទ្រអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីរំលឹកទិវាអន្តរជាតិស្តីពីការប្រឆាំងនឹងការប្រើពាក្យសម្តីបែបចងគំនុំលើកទី១។អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តនៅខែកក្កដា ឆ្នាំ២០២១ ដោយសន្មតយក ថ្ងៃទី១៨ ខែមិថុនា ជាទិវាអន្តរជាតិស្តីពីការប្រឆាំងនឹងការប្រើពាក្យសម្តីបែបចងគំនុំ ហើយប្រទេសចិនជាប្រទេសផ្តួចផ្តើមរួមនៃសេចក្តីសម្រេចចិត្តនេះ។

លោកZhangJunបន្តទៀតថា ប្រទេសមួយចំនួនត្រូវដកបទពិសោធពីមេរៀន គិតពិចារណាឡើងវិញពីកំហុសយ៉ាងហ្មត់ចត់ បោះបង់ភាពក្រអឺតក្រទមនិងភាពលំអៀង គោរពយ៉ាងប្រាកដប្រជានូវការយកចិត្តទុកដាក់របស់ប្រទេសដទៃ មិនត្រូវយកអ្វីដែលហៅថា “សេរីភាពនៃការបញ្ចេញមតិ”ទៅបណ្តែតបណ្ដោយឱ្យមានការប្រើពាក្យសម្តីបែបចងគំនុំនិងផ្សព្វផ្សាយព័ត៌មានមិនពិតនោះឡើយ។ត្រូវតែប្រកាន់ខ្ជាប់ភាពបើកទូលាយនិងបរិយាប័ន្ន បង្កើនការរៀនសូត្រនិងប្រាស្រ័យទាក់ទងរវាងអរិយធម៌ខុសគ្នា ដើម្បីលុបបំបាត់ឧបសគ្គនិងការយល់ច្រឡំ ទប់ស្កាត់ការប្រើពាក្យសម្តីបែបចងគំនុំកុំឱ្យកើតឡើង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស