ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiអញ្ជើញចូលរួមសន្និសីទប្រកាស«របាយការណ៍ស្តីពីការអភិវឌ្ឍសកល»
2022-06-20 15:12:47cri
Share with:

ថ្ងៃទី២០ ខែមិថុនា លោកWangYiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមសន្និសីទប្រកាស«របាយការណ៍ស្តីពីការអភិវឌ្ឍសកល»តាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថា។

លោកWangYiបានលើកឡើងថា លោកXi Jinpingប្រធានរដ្ឋចិនបានគិតគូរពីសុភមង្គលនិងផលប្រយោជន៍រួមរបស់មនុស្សជាតិ លើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយចាត់ទុកការកសាងសហគមន៍អភិវឌ្ឍន៍សកលជាគោលដៅ ព្រមនិងប្រកាន់ខ្ជាប់គំនិតដែលតម្កល់ការអភិវឌ្ឍជាអាទិភាពនិងតម្កល់ប្រជាជនជាស្នូលជាដើម ដើម្បីជំរុញនិងពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ ខិតខំប្រឹងប្រែងសម្រេចការអភិវឌ្ឍសកលដែលកាន់តែមានភាពខ្លាំងក្លា បៃតងនិងរឹងមាំ។

លោកWangYiបន្តទៀតថា «របាយការណ៍ស្តីពីការអភិវឌ្ឍសកល»ផ្អែកលើបទពិសោធដ៏មានផលប្រយោជន៍ដែលប្រទេសចិននិងប្រទេសនានាលើពិភពលោកបានប្រមូលផ្តុំ ហើយលើកឡើងគោលនយោបាយនិងសំណើ៨ចំណុចចំពោះការអនុវត្តរបៀបវារៈឆ្នាំ២០៣០។នេះជាវិធានការសំខាន់មួយដែលភាគីចិនអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលនឹងផ្តល់ជាបទពិសោធដ៏មានផលប្រយោជន៍ដល់ការអភិវឌ្ឍនៃប្រទេសនានា ព្រមទាំងផ្តល់ការគាំទ្រជាតម្រិះប្រាជ្ញាដល់កិច្ចការអភិវឌ្ឍសកល៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស