ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ៖
2022-06-19 11:12:55cri
Share with:

- លោក PITI Srisangnam អ្នកជំនាញខាងបញ្ហាអន្តរជាតិរបស់ប្រទេសថៃថ្លែងថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលប្រទេសចិនបានផ្តួចផ្តើមនោះ ជាការស្វែងរករួមរបស់បណ្តាប្រទេសនានានៅលើពិភពលោក ។

- អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថ្លែងថា សហភាពអឺរ៉ុបមិនបានគិតពិចារណាដល់ឥទ្ធិពលចំពោះប្រទេសផ្សេងទៀតដែលបណ្តាលមកពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនោះទេ ។

- រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសអាហ្វហ្កានីស្ថានប្រកាសថា កិច្ចចរចារវាងរដ្ឋាភិបាលប៉ាគីស្ថាននិងអង្គការតាលីបង់នៅប៉ាគីស្ថានបានសម្រេចរួចហើយ ។

- សកម្មភាពតវ៉ាដោយហិង្សានៅឥណ្ឌាបានរីករាលដាលទៅដល់ខេត្តចំនួន៨ រដ្ឋាភិបាលមជ្ឈិមបានប្រកាសពីវិធានការបន្ធូរបន្ថាយគោលជំហរជាច្រើន ។

- ខេត្តចំនួន៧០នៃបារាំងចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់ សីតុណ្ហភាពខ្ពស់នៃតំបន់ជាច្រើនបានបំបែកកំណត់ត្រា ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស