ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពតវ៉ាដោយហិង្សានៅឥណ្ឌាបានរីករាលដាលទៅដល់រដ្ឋចំនួន៨ រដ្ឋាភិបាលមជ្ឈិមប្រកាសពីវិធានការណ៍បន្ធូរបន្ថយគោលជំហរជាច្រើន
2022-06-19 15:43:52cri
Share with:

ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌាបានប្រកាសពីផែនការកំណែទម្រង់ស្តីពីការកេណ្ឌទ័ព ដែលបណ្តាលឱ្យប្រជាពលរដ្ឋធ្វើការតវ៉ាដោយហិង្សា ។ តាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍ញូវដេលីកាលពីថ្ងៃទី១៨ខែមិថុនាឱ្យដឹងថា ស្របនឹងពេលដែលសកម្មភាពតវ៉ាបានរីករាលដាលទៅដល់រដ្ឋចំនួន៨ទូទាំងប្រទេសឥណ្ឌា រដ្ឋាភិបាលមជ្ឈិមឥណ្ឌាបានប្រកាសពីវិធានការបន្ធូរបន្ថយគោលជំហរជាច្រើននៅថ្ងៃដដែល ។

ពិតមែនតែរដ្ឋាភិបាលឥណ្ឌាបានផ្ញើសេចក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះផែនការកំណែទម្រង់ស្តីពីការកេណ្ឌទ័ពក៏ដោយ ក៏ប៉ុន្តែប្រជាជនឥណ្ឌាបានសម្គាល់ថា ផែនការកំណែទម្រង់នេះមិនគ្រាន់តែបានរារាំងដល់ឧត្តមគតិចូលបម្រើទ័ពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏នឹងបណ្តាលឱ្យមានហានិភ័យបាត់បង់ការងារផងដែរ ។ តំបន់ជាច្រើនរបស់ឥណ្ឌាបានផ្ទុះសកម្មភាពតវ៉ាដោយហិង្សាដែលសំដៅចំពោះផែនការនេះក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់មកនេះ បាតុករបានបិទផ្លូវល្បឿនលឿនសំខាន់ៗ វាយប្រហារស្ថាប័នផ្លូវដែក ហើយក៏គប់ដុំថ្មទៅកាន់ផ្ទះរបស់មន្ត្រីរដ្ឋាភិបាលផងដែរ រីឯផ្នែកប៉ូលិសឥណ្ឌាបានបណ្តេញហ្វូងមនុស្សតាមរយៈការបាញ់កាំភ្លើងព្រមាន និងបាញ់គ្រាប់បែកបង្ហូរទឹកភ្នែកជាដើម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស