ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនកោះធ្វើកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាពី《របាយការណ៍ស្តីពីដំណើរវិវឌ្ឍរបស់ការងារកែលម្អនៃគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការយាមត្រួតពិនិត្យជុំទី ៨ ដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ 》
2022-06-18 16:42:13cri
Share with:

    នៅថៃ្ងទី ១៧ ខែមិថុនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានកោះធ្វើកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាពីរបាយការណ៍ស្តីពីដំណើរវិវឌ្ឍរបស់ការងារកែលម្អនៃគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការយាមត្រួតពិនិត្យជុំទី ៨ ដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ ។

    កិច្ចប្រជុំលើកនេះបានលើកឡើងថា មជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកការងារយាមត្រួតពិនិត្យនិងកែលម្អជាវិធានការដ៏សំខាន់ក្នុងការជំរុញកំណែទម្រង់និងការអភិវឌ្ឍនៃមុខរបរហិរញ្ញវត្ថុ ហើយបានផ្តល់អនុសាសន៍សំខាន់មួយចំនួនដើម្បីចង្អុលបង្ហាញពីទិសដៅនិងផ្តល់គោលការណ៍ណែនាំជាមូលដ្ឋានសម្រាប់ការងារកែលម្អ ក្នុងន័យជំរុញការយាមត្រួតពិនិត្យនិងកែលម្អឱ្យទទួលបានប្រសិទ្ធភាពជាដំណាក់កាល ៕

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស