ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវដែក HeRuoដាក់ឱ្យ​ដំណើរការហើយ ! ធ្វើឱ្យ​ខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេបង្អស់នៅលើពិភពលោកក្លាយជាការពិត
2022-06-16 17:45:04cri
Share with:

ថ្ងៃទី ១៦ ខែ មិថុនា  ខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេបង្អស់នៅលើពិភពលោកបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។


ផ្លូវដែកក្រុង Hetian-ក្រុងRuoqiang នៃភូមិភាគស្វយ័ត Xinjiang ផ្លូវដែកក្រុង Hetian-ស្រុក Ruoqiang ហៅកាត់ផ្លូវដែកHeRuoស្ថិតនៅភាគខាងត្បូងនៃវាលខ្សាច់ Taklimakan ដែលជាវាលខ្សាច់ចល័តធំទី ២ នៅលើពិភពលោក ។ ផ្លូវដែកនេះមានប្រវែង ៥៣៤ គីឡូម៉ែត្រស្ថិតនៅតំបន់ខ្សាច់ដែលស្មើនឹង ៦៥% នៃប្រវែងសរុបនៃផ្លូវដែកនេះ ដែលជាផ្លូវដែកនៅវាលខ្សាច់ដ៏ពិសេសមួយខ្សែរ

ចាប់តាំងពីការចាប់ផ្តើមសាងសង់នៅខែធ្នូ ឆ្នាំ ២០១៨មក អ្នកសាងសង់បានសាងសង់តាមលក្ខណៈភូមិសាស្ត្រនៃវាលខ្សាច់ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យគម្រោងនេះត្រូវបានបញ្ចប់តាមកាលកំណត់

ផ្លូវដែក HeRuo ចាប់ផ្តើមពីក្រុង Hotan នៅភាគខាងលិចទៅដល់ស្រុក Ruoqiang តំបន់ស្វយ័តម៉ុងហ្គោលី Bayingol នៅភាគខាងកើតនៅភូមិភាគស្វយ័ត Xinjiang ដែលមានប្រវែងសរុប ៨២៥ គីឡូម៉ែត្រ និងល្បឿនរចនា ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង 

ផ្លូវដែក HeRuo បានតភ្ជាប់ទៅផ្លូវដែកដែលមានស្រាប់ចំនួន ៣ ខ្សែ ហើយព័ទ្ធជុំវិញវាលខ្សាច់ Taklimakan មួយជុំ ដែលក្លាយជាខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេបង្អស់នៅលើពិភពលោកដែលមានប្រវែងសរុប ២៧១២ គីឡូម៉ែត្រ ។

ផ្លូវដែក HeRuo ជាផ្លូវរថភ្លើងសាងសង់តែម្ដងគត់ដំបូងគេនៅភូមិភាគស្វយ័ត Xinjiang ខ្សែទាំងមូលក្រាលដោយដែកគ្មានថ្នេរ ដែលត្រូវបានផ្សារភ្ជាប់តាមលំដាប់ដោយដែកប្រវែង ៥០០ ម៉ែត្រជាច្រើន ។ លើសពីនេះ ដែកគ្មានថ្នេរបានបំបាត់នូវតំណផ្លូវដែកភាគច្រើន  មិនត្រឹមតែអាចឱ្យរថភ្លើងរត់បានរលូនជាងមុនប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការខូចផ្លូវផងដែរ ការចំណាយលើការថែទាំអាចត្រូវបានកាត់បន្ថយពី ៣០% ទៅ ៧៥% ។

៣ ឆ្នាំកន្លងទៅនេះ អ្នកសាងសង់បានសាងសង់ក្រឡាស្មៅជិត ៥០ លានម៉ែត្រការ៉េតាមបណ្តោយផ្លូវដែក HeRuo និងដាំដើមឈើជិត ១៣ លានដើម ហើយតំបន់ព្រៃឈើគ្របដណ្តប់លើផ្ទៃដីជាង ៧៣៣៣ ហិកតា សម្រេចបាននូវការអនុវត្តក្នុងពេលដំណាលគ្នារវាងគម្រោងការពារព្យុះខ្សាច់និងការសាងសង់ផ្លូវដែកជាលើកដំបូងនៅក្នុងប្រទេសចិន ។

ផ្លូវដែក HeRuo មានរថភ្លើងចំនួន ៨ ជួយសម្រួលយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញ ។ កប្បាស ពុទ្រាក្រហម សារធាតុរ៉ែ ជាដើមតាមបណ្តោយខ្សែអាចដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ដីគោកតាមរយៈផ្លូវដែកនេះ ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍធនធាននៅតាមបណ្តោយផ្លូវដែកនិងការអភិវឌ្ឍនៅតំបន់ជនបទ 

បន្ទាប់ពីផ្លូវដែក HeRuo ដាក់ឱ្យដំណើរការ នាយកដ្ឋានផ្លូវដែកនឹងរៀបចំរថភ្លើងដឹកអ្នកដំណើរចំនួន ២ ប្រជាជននៅតាមបណ្តោយខ្សែអាចជិះរថភ្លើងនេះទៅកាន់ស្រុក Ruoqiang  ក្រុង Korla ក្រុង Urumqi និងកន្លែងផ្សេងទៀត យើងអាចជិះរថភ្លើងនិងច្រៀងចម្រៀង ទៅមើលភ្នំនិងទន្លេដ៏ស្រស់ស្អាតនៃប្រទេសចិនជាមួយគ្នា!

អ្នកបកប្រែ:王幸
ប្លុកពិសេស