ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារពិភពលោកប្រកាសថា នឹងផ្តល់ប្រាក់ទុនចំនួន១៥០លានដុល្លារអាមេរិកសម្រាប់ផ្តល់ជំនួយដល់អាហ្វហ្កានីស្ថាន
2022-06-15 11:01:25cri
Share with:

      ថ្ងៃទី១៣ខែមិថុនា តាមម៉ោងក្នុងតំបន់ អង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិបានថ្លែងថា ធនាគារពិភពលោកប្រកាសពីការផ្តល់ប្រាក់ទុនចំនួន១៥០លានដុល្លារអាមេរិកសម្រាប់ផ្តល់ជំនួយដល់ប្រជាជននៅតាមជនបទនៃប្រទេសអាហ្វហ្កានីស្ថាន។ ប្រាក់ទុនទាំងនេះនឹងជួយកសិកររបស់អាហ្វហ្កានីស្ថានលើកកម្ពស់ការបង្កបង្កើនស្រូវសាលី ដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនប្រហែល២លាន១សែននាក់។ ក្រៅពីនេះ ប្រាក់ទុននេះក៏នឹងប្រើប្រាស់ទៅក្នុងការគាំទ្រនិងកែលម្អប្រព័ន្ធស្រោចស្រពកសិកម្មនិងសំណង់ធារាសាស្រ្តក្នុងតំបន់ផងដែរ។

      តាមការធ្វើបទបង្ហាញរបស់អង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រាក់ទុនចំនួន១៥០លានដុល្លារអាមេរិកគឺជាជំនួយជំហានដំបូងនៃជំនួយដែលមានទំហំបរិមាណសរុប១៩៥លានដុល្លារអាមេរិក ៤៥លានដុល្លារអាមេរិកទៀតនឹងផ្តល់ដល់អាហ្វហ្កានីស្ថានក្នុងរយៈពេល២៤ខែខាងមុខ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស