ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧបការីប្រធានាធិបតីរុស្ស៊ី៖បញ្ហាស្តីពីការរៀបចំឡើងវិញនូវការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនមិនបានទទួលការវិវឌ្ឍអីសោះ
2022-06-15 11:00:47cri
Share with:

      ថ្ងៃទី១៤ខែមិថុនា លោកUshakovឧបការីប្រធានាធិបតីរុស្ស៊ីបានថ្លែងថា បញ្ហាស្តីពីការរៀបចំឡើងវិញនូវការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនមិនបានទទួលការវិវឌ្ឍអីសោះ។

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានTASSកាលពីថ្ងៃទី១៤ខែមិថុនាបានឱ្យដឹងថា នៅថ្ងៃដដែល លោកUshakovបានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា បន្ទាប់ពីភាគីរុស្ស៊ីបានប្រគល់សេចក្តីព្រាងនៃកិច្ចព្រមព្រៀងជូនភាគីអ៊ុយក្រែននៅថ្ងៃទី១៥ខែមេសាមក រុស្ស៊ីមិនបានទទួលការឆ្លើយតបអីពីភាគីអ៊ុយក្រែននោះទេ។

      ពេលថ្លែងដល់លទ្ធភាពនៃកិច្ចជំនួបរវាងប្រធានាធិបតីរុស្ស៊ីនិងអ៊ុយក្រែន លោកUshakovបានលើកឡើងថា ភាគីរុស្ស៊ីមិនបដិសេធចំពោះលទ្ធភាពដែលលោកភូទីនប្រធានាធិបតីរុស្ស៊ីធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយលោកZelenskyប្រធានាធិបតីអ៊ុយក្រែននោះទេ ប៉ុន្តែត្រូវត្រៀមលក្ខណៈឱ្យបានល្អ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស