ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ពិនិត្យអង្កេតបានបង្ហាញថា សហភាពអឺរ៉ុបនៅតែជាភាគីទិញថាមពលឧស្ម័នធម្មជាតិនិងប្រេងកាតរបស់រុស្ស៊ីច្រើនជាងគេដដែល
2022-06-14 10:45:27cri
Share with:

      ថ្ងៃទី១៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ របាយការណ៍ពិនិត្យអង្កេតរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវថាមពលនិងខ្យល់ស្អាតនៃប្រទេសហ្វាំងឡង់បានបង្ហាញឱ្យឃើញថា ពិតមែនតែតាំងពីរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះការប៉ះទង្គិចមក សហភាពអឺរ៉ុបបានអនុវត្តការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចជាច្រើនទៅលើរុស្ស៊ីក៏ដោយ ក៏ប៉ុន្តែសហភាពអឺរ៉ុបនៅតែជាភាគីទិញថាមពលឧស្ម័នធម្មជាតិនិងប្រេងកាតរបស់រុស្ស៊ីធំបំផុតដដែល ។

      តាមស្ថិតិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវថាមពលនិងខ្យល់ស្អាតនៃប្រទេសហ្វាំងឡង់ឱ្យដឹងថា ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមិថុនាឆ្នាំនេះ ក្នុងប្រាក់ចំណូលសរុបរបស់រុស្ស៊ីលើវិស័យនាំចេញឥន្ធនៈឧស្ម័នធម្មជាតិនិងប្រេងកាត មាន៦១ភាគរយ ត្រូវជាប្រហែល៥៧០០០លានប្រាក់អឺរ៉ូ គឺមកពីសហភាពអឺរ៉ុបដែលបានទិញឧស្ម័នធម្មជាតិនិងប្រេងកាតរបស់រុស្ស៊ី ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស