ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតបង្ហាញអាកប្បកិរិយាវិជ្ជមានពាក់ព័ន្ធនឹងចិន
2022-06-14 14:29:56cri
Share with:

    ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី ១៣ ខែមិថុនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹងការបង្ហាញអាកប្បកិរិយាវិជ្ជមានពាក់ព័ន្ធនឹងចិនរបស់ប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតដោយកោតសរសើរចំពោះហ្វីលីពីនដែលបានប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតដ៏ឯករាជ្យម្ចាស់ការ ហើយរីករាយជំរុញទំនាក់ទំនងរវាងចិននិងហ្វីលីពីនឱ្យដើរឆ្ពោះទៅកាន់ពេលអនាគតដែលមានភាពកាន់តែល្អបវរ ។

    តាមការផ្សាយដំណឹងឱ្យដឹងថា លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតបានអះអាងនាពេលថ្មីៗកន្លងទៅនេះថា ដៃគូដ៏ខ្លាំងក្លាបំផុតរបស់ហ្វីលីពីនគឺប្រទេសចិនដែលជាប្រទេសជិតខាងនិងមិត្តភក្តិល្អរបស់ពួកយើងជាប់រហូតមក ទំនាក់ទំនងរវាងហ្វីលីពីននិងចិនមានសារៈសំខាន់ណាស់ ក៏ដូចជាមានអំណោយផលល់ភាគីទាំងពីរដែរ ។ ស្របពេលដែលហ្វីលីពីនប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតដ៏ឯករាជ្យម្ចាស់ការ ហើយក៏នឹងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងហ្វីលីពីននិងចិនផងដែរ ។

    ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានលើកឡើងថា ប្រទេសចិននិងហ្វីលីពីនគឺជាប្រទេសជិតខាងដែលមានដែនសមុទ្រជាប់គ្នា ហើយទំនាក់ទំនងមិត្តភាពនិងសុខដុមនីយកម្មរវាងប្រទេសទាំងពីរមានប្រវតិ្តសាស្ត្រជាយូរលង់ណាស់មកហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងហ្វីលីពីនបានវិវឌ្ឍរីកចម្រើនទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស