ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអង់គ្លេសថ្លែងថា សេដ្ឋវិទូជាច្រើនរូបបានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ក្នុងភាពថមថយចុះនៅឆ្នាំក្រោយ
2022-06-14 14:08:36cri
Share with:

តាមការផ្សាយដំណឹងនៃកាសែត Financial Times របស់អង់គ្លេសកាលពីថ្ងៃទី១៣ខែមិថុនាឱ្យដឹងថា សេដ្ឋវិទូសំខាន់ៗជិត៧០ភាគរយដែលចូលរួមការផ្តល់ប្រជាមតិបានថ្លែងថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ក្នុងភាពថមថយចុះនៅឆ្នាំក្រោយ ។

ក្នុងការស៊ើបអង្កេតថ្មីបំផុតដែលកាសែតFinancial Times និងវិទ្យាស្ថានពាណិជ្ជកម្ម Booth នៃសកលវិទ្យាល័យ Chicago សហការគ្នាធ្វើពីថ្ងៃទី៦ដល់ថ្ងៃទី៩ខែមិថុនា សេដ្ឋវិទូជិត៤០ភាគរយបានព្រមានថា ប្រសិនបើប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកគ្រាន់តែដំឡើងអត្រាការប្រាក់នៃមូលនិធិសហព័ន្ធដល់២,៨ភាគរយប៉ុណ្ណោះមុនចុងឆ្នាំនេះ នោះ នឹងមិនអាចគ្រប់គ្រងអតិផរណាបានេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស