ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជប៉ុនកើតមានសំណុំរឿងបោកបញ្ឆោតប្រាក់ឧបត្ថម្ភកធនខាងជំងឺកូវីដ១៩ចំនួនជាង៣០០០លើក
2022-06-13 15:21:56cri
Share with:

      តាំងពីបានផ្ទុះជំងឺកូវីដ១៩មក ជប៉ុនបានកើតមានសំណុំរឿងទទួលប្រាក់ឧបត្ថម្ភកធនដោយខុសច្បាប់ចំនួនជាង៣០០០លើកហើយ។ តាមការផ្សាយដំណឹងនៃវេបសាយប្រព័ន្ធសារព័ត៌មានNHKកាលពីថ្ងៃទី១១ខែមិថុនាឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានផ្តល់"ប្រាក់ឧបត្ថម្ភកធនជាបន្តបន្ទាប់”ដល់អ្នកធ្វើអាជីវកម្មដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែ ក៏បានបណ្តាលឱ្យកើតមានសភាពការណ៍ដែលទទួលប្រាក់ឧបត្ថម្ភកធនដោយខុសច្បាប់ផងដែរ។

      ការពិនិត្យអង្កេងមួយរបស់ផ្នែកប៉ូលីសជប៉ុនបានបង្ហាញថា គិតរហូតដល់ខែឧសភាឆ្នាំនេះ នៅទូទាំងប្រទេសជប៉ុនមានមនុស្សជាង៣៧០០នាក់ជាប់សង្ស័យពីបទទទួលយកប្រាក់ឧបត្ថម្ភកធនដោយខុសច្បាប់ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស