ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានជំរុញគម្រោងកំណាយបុរាណវិទ្យាជាង ៨៨០០ គម្រោងក្នុងរយៈពេល ១០ ឆ្នាំ
2022-06-12 15:42:02cri
Share with:

      ថ្ងៃសៅរ៍ទី២ក្នុងខែមិថុនាជារៀងរាល់ឆ្នាំ គឺជាទិវាបេតិកភណ្ឌវប្បធម៌និងធម្មជាតិរបស់ប្រទេសចិន។ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ ព្រឹត្តិការណ៍ទីក្រុងសំខាន់នៃទិវាបេតិកភណ្ឌវប្បធម៌និងធម្មជាតិឆ្នាំ ២០២២ បានធ្វើឡើងនៅសារមន្ទីរខេត្ត Gansu ប្រទេសចិន។ នៅក្នុងពិធីបើក រដ្ឋបាលវត្ថុបុរាណជាតិចិនបានផ្តល់ដំណឹងឱ្យដឹងថា ប្រទេសចិនបានជំរុញគម្រោងកំណាយបុរាណវិទ្យាជាង ៨៨០០ គម្រោងក្នុងរយៈពេល ១០ ឆ្នាំ។ ប្រធានបទនៃទិវាបេតិកភណ្ឌវប្បធម៌និងធម្មជាតិឆ្នាំនេះ គឺ "ការអភិរក្សវត្ថុបុរាណ៖ វឌ្ឍនទៅមុខជាមួយយុគសម័យ ចែករំលែកជាមួយប្រជាជន"។

      សូមបញ្ជាក់ថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ការងារវត្ថុបុរាណចិនទទួលបានសមិទ្ធផលដ៏អស្ចារ្យដែលបានបញ្ចប់ជាបន្តបន្ទាប់នូវជំរឿនវត្ថុបុរាណជាតិចំនួនពីរលើក អនុវត្តគម្រោងអភិរក្សវត្ថុបុរាណសំខាន់ៗជាងមួយម៉ឺនគម្រោង ដូចជាប្រាសាទ Shiku មហាកំផែង ប្រឡាយធំ និងផ្លូវសូត្រជាដើម ជំរុញគម្រោងកំណាយបុរាណវិទ្យាជាង ៨៨០០ គម្រោង ធ្វើការតាំងពិព័រណ៍ជាង ៣ម៉ឺនលើកជារៀងរាល់ឆ្នាំ ព្រមនិងមានបេតិកភណ្ឌវប្បធម៌ថ្នាក់ពិភពលោកសរុបចំនួន ៥៦ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស