ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងសៀងហៃបានបើកស្ថានីយមូលដ្ឋាន 5G សរុបជាង ៥ ម៉ឺនកន្លែង
2022-06-12 14:37:07cri
Share with:

អ្នកយកព័ត៌មានបានដំណឹងពីនាយកដ្ឋានគ្រប់គ្រងទូរគមនាគមន៍ក្រុងសៀងហៃឱ្យដឹងថា គិតរហូតដល់ខែមេសា ឆ្នាំ២០២២នេះ ក្រុងសៀងហៃបានសាងសង់និងប្រគល់ឱ្យប្រើប្រាស់នូវស្ថានីយមូលដ្ឋាន 5G សរុបចំនួន ៥១ ៧១៦ កន្លែង ហើយផែនការសកម្មភាពប្រើប្រាស់បច្ចេកវិទ្យា 5G ឈ្នោះ "ជិះទូកនៅសមុទ្រ" កំពុងវិវឌ្ឍទៅមុខជាបន្តបន្ទាប់ ។      បច្ចេកវិទ្យា 5G បានក្លាយជាតួឯកមួយលើឆាកនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ក្រុងសៀងហៃជាបណ្តើរៗ ។

តាមទិន្នន័យដែលចេញផ្សាយដោយនាយកដ្ឋានគ្រប់គ្រងទូរគមនាគមន៍ក្រុងសៀងហៃកាលពីថ្ងៃទី ១០ ខែមិថុនាថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាកំណើនប្រចាំឆ្នាំគិតជាមធ្យមនៃចំនួនស្ថានីយមូលដ្ឋាន 5G នៅទីក្រុងសៀងហៃបានលើសពី ៦៥ % ។ គិតរហូតដល់ខែមេសាឆ្នាំនេះ ដង់ស៊ីតេនៃស្ថានីយមូលដ្ឋាន 5G នៅក្រុងសៀងហៃបានកើនឡើងដល់ ៨,២ កន្លែងក្នុងមួយគីឡូម៉ែត្រការ៉េ ជាមួយនឹងគិតជាមធ្យមក្នុងមនុស្ស ១ ម៉ឺននាក់មានស្ថានីយមូលដ្ឋាន 5G ចំនួន ២០,៨ កន្លែង ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស