ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានដាស់តឿនម្តងទៀតឱ្យសហរដ្ឋអាមេរិកធ្វើការបកស្រាយបំភ្លឺចំពោះស្ថានភាពរបស់ខ្លួនក្នុងការគោរព«សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធជីវសាស្រ្ត»
2022-06-11 14:31:00cri
Share with:

     លោក Zhao Lijian  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១០ខែមិថុនាថា ប្រទេសចិនបានដាស់តឿនសហរដ្ឋអាមេរិកម្តងទៀតឱ្យប្រកាន់អាកប្បកិរិយាទទួលខុសត្រូវ ធ្វើការបកស្រាយបំភ្លឺដោយជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយអំពីស្ថានភាពគោរព«សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធជីវសាស្រ្ត» របស់សហរដ្ឋអាមេរិក មិនមែនអ៊ុយក្រែននោះទេ ព្រមទាំងបញ្ឈប់ការប្រឆាំងដោយប្រទេសតែមួយចំពោះការបង្កើតយន្តការត្រួតពិនិត្យនៃ«សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធជីវសាស្រ្ត» ។

      តាមការផ្សាយដំណឹងបានឱ្យដឹងថា បញ្ជីការពិតពាក់ព័ន្ធដែលក្រសួងការពារជាតិអាមេរិកបានប្រកាសនោះបានលើកឡើងថាសហរដ្ឋអាមេរិកបាននិងកំពុងជួយប្រទេសដូចជាអ៊ុយក្រែនជាដើមក្នុងការកាត់បន្ថយអាវុធប្រល័យលោកទ្រង់ទ្រាយធំ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស