ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចពិភាក្សា Shangri-La លើកទី ១៩ បើកធ្វើនៅសិង្ហបុរី
2022-06-11 13:37:04cri
Share with:


កិច្ចពិភាក្សា Shangri-La  លើកទី ១៩ បានបើកធ្វើនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១០ ខែមិថុនា ដោយមានមន្ត្រី និងបញ្ញវន្ត ប្រមាណ ៥ រយ នាក់ដែលមកពីប្រទេសនិងតំបន់ជាង ៤០ បានចូលរួមក្នុងកិច្ចពិភាក្សាលើកនេះ ក្នុងនោះរួមទាំងតំណាងថ្នាក់រដ្ឋមន្ត្រីនិងតំណាងជាន់ខ្ពស់នៃក្រសួងការពារជាតិចំនួនរាប់សិបនាក់។

លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានអញ្ជើញចូលរួមកិច្ចពិភាក្សាលើកនេះ ហើយនឹងថ្លែងសុន្ទរកថាក្រោមប្រធានបទ "ចក្ខុវិស័យរបស់ចិនអំពីសណ្តាប់ធ្នាប់ក្នុងតំបន់" នៅថ្ងៃទី ១២ ខែមិថុនាខាងមុខ ដើម្បីណែនាំយ៉ាងពេញលេញនូវគំនិតគោលនយោបាយនិងសកម្មភាពជាក់ស្តែងរបស់ចិនក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវពហុភាគីនិយមដ៏ពិតប្រាកដ ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់ការកសាងសហគមន៍រួមវាសនាមនុស្សជាតិ ។

សូមបញ្ជាក់ថា កិច្ចពិភាក្សា Shangri-La  លើកនេះនឹងបើកធ្វើរហូតដល់ថ្ងៃទី១២ខែមិថុនា ក្រោមប្រធានបទសំខាន់ៗមួយចំនួន រួមមានចក្ខុវិស័យរបស់ចិនអំពីសណ្តាប់ធ្នាប់ក្នុងតំបន់ ជំហានអនាគតនៃ "យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក" របស់សហរដ្ឋអាមេរិក ការគ្រប់គ្រងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា សន្តិសុខអាកាសធាតុ និងសន្តិសុខដែនសមុទ្រជាដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស